Smart saver cctime web bannertif

រុស្ស៊ីបំផ្លាញទីតាំងទាហានស៊ីឈ្នួលបរទេសនៅ Kharkov របស់អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រុស្ស៊ីបំផ្លាញទីតាំងទាហានស៊ីឈ្នួលបរទេសនៅ Kharkov របស់អ៊ុយក្រែន ប្រភពរូប៖ ស៊ីស៊ីធីវី

រុស្ស៊ី៖ កងទ័ពរុស្ស៊ីកាលពីថ្ងៃទី១១ បាននិយាយថា ខ្លួនបានបំផ្លាញគោលដៅយោធាជាច្រើនក្នុងប្រទេសអ៊ុយក្រែន រួមទាំងទីតាំងដាក់ពង្រាយទាហានស៊ីឈ្នួលបរទេសនៅក្នុងទីក្រុង Kharkov ដែលជាទីក្រុងធំទីពីររបស់ប្រទេសអ៊ុយក្រែន។

លោក Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានថា កងទ័ពរុស្ស៊ីបានបំផ្លាញទីតាំងដាក់ពង្រាយទាហានស៊ីឈ្នួលបរទេសនៅ Kharkov ដោយប្រើមីស៊ីលតាមអាកាស ដែលមានភាពជាក់លាក់ខ្ពស់។ កងទ័ព ក៏បានវាយប្រហារគោលដៅយោធានៅ Donbass និង Nikolaev ផងដែរ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា កងទ័ពអ៊ុយក្រែន បានដណ្តើមកាន់កាប់ភូមិ Tavlisk ក្នុងរដ្ឋ Kherson ហើយកំពុងដណ្តើមយករដ្ឋ Zaporozhye។ ទន្ទឹមនឹងនេះ ការប្រយុទ្ធគ្នាតាមដងផ្លូវនៅតែបន្តនៅក្នុងទីក្រុង Severodonetsk នេះបើយោងតាមភាគីអ៊ុយក្រែន។

យោងតាមបុគ្គលិកប្រដាប់អាវុធនៅទីក្រុង Luhansk ទាហានអ៊ុយក្រែនប្រហែល ៣០០ ទៅ ៤០០ នាក់ បច្ចុប្បន្នត្រូវបានរារាំងនៅក្នុងរោងចក្រគីមី Azot ក្នុងទីក្រុង Severodonetsk ។

អ៊ុយក្រែនបាននិយាយថា ខ្លួននៅតែមានការគ្រប់គ្រងរោងចក្រគីមី ដែលមានមនុស្សប្រហែល ៨០០ នាក់កំពុងជ្រកកោន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង