Yearendyearend1140x150

សម្តេច ហ៊ុន សែន៖ប្រាក់បៀវត្ស«គ្រូបង្រៀននិងគ្រូពេទ្យ»នឹងដំឡើង១លានកន្លះនៅឆ្នាំ២០២២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រកាស«ដំឡើងប្រាក់បៀវត្ស»គ្រូបង្រៀននិងគ្រូពេទ្យ ឲ្យបានទាបបំផុត១លាន ៥សែន នៅឆ្នាំ២០២២នេះ។ សម្តេចថ្លែងបែបនេះក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នៅថ្ងៃនេះ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ការដំឡើងនូវប្រាក់បៀវត្សជូនដល់មន្ត្រីរាជការ គ្រូបង្រៀន និងគ្រូពេទ្យ បន្ទាប់ពីខកខានដំឡើងប្រាក់បៀវត្សរយៈពេល២ឆ្នាំ។ សម្តេចបានថ្លែងថា ការដំឡើងប្រាក់បៀវត្សនេះមិនគិតជាភាគរយទេ គឺសម្រាប់អ្នកមានប្រាក់បៀវត្សតិចឡើងច្រើន ហើយអ្នកមានប្រាក់បៀវត្សច្រើនឡើងតិច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង