Yearendyearend1140x150

អាជ្ញាធរចិនធ្វើការឆ្លើយតបបន្ទាន់ចំពោះទឹកជំនន់ ខណៈភ្លៀងធ្លាក់ខ្លាំងនៅបន្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អាជ្ញាធរចិនធ្វើការឆ្លើយតបបន្ទាន់ចំពោះទឹកជំនន់ ខណៈភ្លៀងធ្លាក់ខ្លាំងនៅបន្ត ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ អាជ្ញាធរធនធានទឹករបស់ប្រទេសចិន បានផ្តួចផ្តើមការឆ្លើយតបជាបន្ទាន់នូវការការពារទឹកជំនន់កម្រិតទី IV កាលពីថ្ងៃអាទិត្យ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារកន្លែងជាច្រើននៅទូទាំងប្រទេសចិន។

ក្រសួងធនធានទឹកបានចេញការឆ្លើយតបជាបន្ទាន់នៅម៉ោង ១២៖០០ នៅក្នុងខេត្តមួយចំនួនរួមមានខេត្តហ្វូជៀន ខេត្តជាំងស៊ី ខេត្តក្វាងតុង ខេត្តក្វាងស៊ី ខេត្តគួយចូវ និង ខេត្តអ៊ីនណានផងដែរ។

ដោយសារភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ធ្វើឲ្យផ្នែកខ្លះនៃទន្លេស៊ីជាំង ទន្លេជូជាំង និងទន្លេគួយជាំង ក្នុងខេត្តក្វាងស៊ី ទន្លេប៉ីជាំង ក្នុងក្វាងតុង ទន្លេ មីនជាំង ក្នុង ខេត្តហ្វូជៀន ទន្លេ កានជាំង ក្នុង ខេត្តជាំងស៊ី និងទន្លេ សៀងជាំង ក្នុងខេត្ត ហូណាន ទំនងជាជួបប្រទះនឹងទឹកជំនន់ខ្លាំង។ ហើយទន្លេខ្នាតតូច និងមធ្យមមួយចំនួននៅតំបន់ដែលមានព្យុះភ្លៀងទំនងជាជួបប្រទះនឹងទឹកជំនន់ធំ នេះបើតាមក្រសួងធនធានទឹកចិន៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង