Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ចិនពន្យាពេលបើកសាលារៀនបន្ទាប់ពីកូវីដ១៩ផ្ទុះសារជាថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកបោសសម្អាតតាមដងផ្លូវដែលពាក់ម៉ាស់ជិះរទេះឆ្លងកាត់របាំងដែកដែលដាក់នៅជុំវិញសង្កាត់ដែលត្រូវបានបិទជា ក្នុងទីក្រុងប៉េកាំង ថ្ងៃសៅរ៍ ទី 11 ខែមិថុនា ឆ្នាំ 2022

ប៉េកាំង៖ កុមារភាគច្រើននៅទីក្រុងប៉េកាំង នឹងមិនត្រឡប់ទៅសាលារៀនវិញនៅសប្តាហ៍ក្រោយ ដូចដែលបានគ្រោងទុកដំបូងឡើយ បន្ទាប់ពីការផ្ទុះឡើងនៃ កូវីដ១៩ បានជំរុញឱ្យអាជ្ញាធរផ្លាស់ប្តូរផ្នែកខ្លះនៃការសម្រេចចិត្តដើម្បីការពារពីការរីករាលដាលនៃកូវីដ១៩ជាថ្មី។

អាជ្ញាធរនៅទីក្រុងប៉េកាំងបានបន្ធូរបន្ថយការទប់ស្កាត់ជាច្រើននៅដើមសប្តាហ៍នេះ ប៉ុន្តែការឆ្លងរាប់សិបករណីឆ្លងថ្មីបាននាំឱ្យអាជ្ញាធរបន្ថែមការរឹតបន្តឹងមួយចំនួនម្តងទៀត។ អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុង Xu Hejian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ថា សិស្សបឋមសិក្សា និងមធ្យមសិក្សាភាគច្រើននឹង "បន្តសិក្សាតាមអ៊ីនធឺណិតនៅផ្ទះ" ចាប់ពីថ្ងៃច័ន្ទ។

ដោយឡែកការប្រកាសមួយផ្នែកបានដើរថយក្រោយការសម្រេចចិត្តពីមុនក្នុងការបញ្ជូនសិស្សវ័យក្មេងត្រឡប់ទៅសាលារៀនវិញជាដំណាក់កាល ដោយចាប់ផ្តើមសប្តាហ៍ក្រោយ។ មន្ត្រីសុខាភិបាលក្រុងលោក Liu Xiaofeng បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា ប្រហែល ១១៥ ករណីត្រូវរកឃើញ។លោក Liu បន្តថា ការផ្ទុះឡើងថ្មីគឺ "ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍយ៉ាងឆាប់រហ័សហើយមានហានិភ័យខ្ពស់នៃការរីករាលដាល" ខណៈប្រទេសចិនបានកត់ត្រាការឆ្លងក្នុងស្រុកចំនួន ១៣៨ករណី កាលពីថ្ងៃសៅរ៍ រួមទាំង ៦១ករណី នៅទីក្រុងប៉េកាំង និង ១៦ នៅសៀងហៃ នេះបើយោងតាមគណៈកម្មការសុខភាពជាតិ។ ប៉ុន្តែចង្កោមមេរោគក្នុងប៉ុន្មានខែថ្មីៗនេះបានធ្វើឱ្យវិធីសាស្រ្តកូវីដ១៩សូន្យនោះស្ថិតនៅក្រោមភាពតានតឹង។ ទីក្រុងសៀងហៃ ត្រូវបានបង្ខំឱ្យធ្លាក់ចូលក្នុងការបិទខ្ទប់ដ៏លំបាកអស់រយៈពេលជាច្រើនខែ ហើយក្នុងរដ្ឋធានីប៉េកាំង សាលារៀនត្រូវបានបិទ ហើយអ្នកស្រុកត្រូវបានបញ្ជាឱ្យធ្វើការពីផ្ទះ។

គួរបញ្ជាក់ថា ប្រទេសចិនគឺជាសេដ្ឋកិច្ចដ៏សំខាន់ចុងក្រោយគេដែលនៅតែប្តេជ្ញាចិត្តចំពោះយុទ្ធសាស្ត្រសូន្យ-កូវីដ៩ ដោយលុបបំបាត់ករណីថ្មីជាមួយនឹងការរួមបញ្ចូលគ្នានៃការបិទខ្ទប់ និងការធ្វើតេស្តទ្រង់ទ្រាយធំ បូករួមទាំងការដាក់ឱ្យនៅដាច់ដោយឡែករយៈពេលវែង៕

Khcct banner

អត្ថបទទាក់ទង