Yearendyearend1140x150

គ.ជ.ប នឹងពិនិត្យផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី១៣-១៤មិថុនា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបានចេញផ្សាយនៅថ្ងៃទី១០មិថុនានេះ។

គ.ជ.ប បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ គ.ជ.ប ទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារពាក់ព័ន្ធពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥។

បន្ទាប់ពីបានទទួលសម្ភារ និងឯកសារខាងលើ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលនៃការបោះឆ្នោតតាមឃុំ សង្កាត់ទាំងអស់ នាថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៩:០០នាទីព្រឹកតទៅ នៅទីស្ដីការ គ.ជ.ប។

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណជាង ៨០.១៩ភាគរយ បានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋជាង៩.២លាននាក់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង