Yearendyearend1140x150

អ្នកឧកញ៉ា ពុង ឃាវសែផ្តាំផ្ញើសម្ព័ន្ធអតីតសិស្សទួនហ្វា ត្រូវចូលរួមអោយសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
អ្នកឧកញ៉ា ពុង ឃាវសែផ្តាំផ្ញើសម្ព័ន្ធអតីតសិស្សទួនហ្វា ត្រូវចូលរួមអោយសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ភ្នំពេញ : អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានផ្តាំផ្ញើដល់សម្ព័ន្ធអតីតសិស្សទួនហ្វា អោយពង្រីកទំនាក់ទំនង សម្រាប់សាមគ្គីភាពជាមួយសម្ព័ន្ធ និងសមាគមផ្សេងៗទៀត និង ត្រូវចូលរួមអោយសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។ អ្នកឧកញ៉ា ពុង ឃាវសែបានផ្តាំផ្ញើបែបនេះ នៅក្នុងជំនួបដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅការិយាល័យធនាគារកាណាឌីយ៉ា។

លោក កាំង ឡេង ជាប្រធានអាណត្តិទី១ នៃសម្ព័ន្ធអតីតសិស្សទួនហ្វា បានប្រាប់ស៊ីស៊ីថាមន៍បន្ទាប់ពីបញ្ចប់ជំនួបថា គោលបំណងក្នុងក្នុងជំនួបនេះ គឺដើម្បីសុំជាគំនិតយោបល់របស់លោកប្រធានពុង ឃាវសែ ក្នុងការអភិវឌ្ឍកិច្ចការងារសម្ព័ន្ធអតីតសិស្សទួនហ្វា ក៏ដូចជាទាក់ទងនឹងការងារសង្គម ដើម្បីយកនូវធាតុចូលសម្រាប់ការអភិវឌ្ឍន៍សម្ព័ន្ធនេះឲ្យបានធំធាត់ឡើង និងមាននិរន្តភាពនាថ្ងៃអនាគត។

សម្ព័ន្ធអតីតសិស្សទួនហ្វា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ដោយក្រុមយុវជនសមាគមនិកាយចិនទាវជិវ នៅកម្ពុជា។ គោលបំណងសំខាន់នៃការផ្តួចផ្តើមគំនិតបង្កើតសម្ព័ន្ធនេះឡើងគឺ ទី១ ដើម្បីលើកស្ទួយនិងកែទម្រង់វិស័យអប់រំរបស់សាលាចិនទួនហ្វា និងទី២ ជួយគាំពារ សួរសុខទុក្ខលោកគ្រូអ្នកគ្រូដែលបានចូលនិវត្តន៍ និងលោកគ្រូអ្នកគ្រូដែលកំពុងបង្រៀននៅសាលាចិនទួនហ្វា។

ក្នុងជំនួបនេះទទួលបានលិទ្ធផលជាផ្លៃផ្កា ដោយមានការពិភាក្សា និងការប្តូរយោបល់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវរចនាសម្ព័ន្ធអតីតសិស្សទួនហ្វានេះ និងវិធីគ្រប់គ្រង់ ក៏ដូចជាវិធីរកចំណូល ចំណាយដើម្បីឲ្យមានតុល្យភាពទៅថ្ងៃអនាគត។

ក្នុងឱកាសនៃជំនួបអ្នកឧកញ៉ា ពុង ឃាវសែ បានផ្តាំផ្ញើដល់សម្ព័ន្ធអតីតសិស្ស និងសិស្សដែលកំពុងសិក្សានៅសាលាទួនហ្វាទាំងអស់ ឲ្យចេះមានសាមគ្គីភាព ដើម្បីប្រើសម្ព័ន្ធនេះ ជាកម្លាំងនៃការរីកចម្រើន និងមាននិរន្តភាពនាថ្ងៃអនាគត ក៏ដូចជាពង្រីកទំនាក់ទំនង សម្រាប់សាមគ្គីភាពជាមួយសម្ព័ន្ធ និងសមាគមផ្សេងៗទៀត។

លោក កាំង ឡេង ជាប្រធានអាណត្តិទី១ នៃសម្ព័ន្ធអតីតសិស្សទួនហ្វា ជំនួសមុខឲ្យក្រុមការងារទាំងអស់ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ពុង ឃាវសែ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមផ្តល់យោបល់ល្អៗ ក៏ដូចជាការចែករំលែកនូវបទពិសោធន៍គ្រប់គ្រងអាជីវកម្ម និងកិច្ចការងារសង្គមជាដើម។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា។
លោក កាំង ឡេង ប្រធានអាណត្តិទី១ នៃសម្ព័ន្ធអតីតសិស្សទួនហ្វា។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង