Yearendyearend1140x150
Img 0571

លោក ពូទីន ចង្អុលបង្ហាញពីផលវិបាកសេដ្ឋកិច្ចនៃការដាក់ទណ្ឌកម្មរបស់លោកខាងលិច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក ពូទីន ចង្អុលបង្ហាញពីផលវិបាកសេដ្ឋកិច្ចនៃការដាក់ទណ្ឌកម្មរបស់លោកខាងលិច ប្រភពរូប៖ RT

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ុនប៉ងរបស់លោកខាងលិចដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី នឹងធ្វើឲ្យប្រទេសទាំងនេះប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និង អតិផរណា។ ដោយលោកបានថ្លែងបែបនេះទៅកាន់ក្រុមសហគ្រិនវ័យក្មេងនៅទីក្រុងមូស្គូ ។

លោក ពូទីន បានចង្អុលបង្ហាញម្តងហើយម្តងទៀតថា ប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែនមានជាប់ពាក់ព័ន្ធជាមួយនឹងវិបត្តិសេដ្ឋកិច្ចលោកខាងលិច គឺដោយសារតែការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ហើយបានរំខានដល់ការផ្គត់ផ្គង់ប្រេង ឧស្ម័ន ជី និងសូម្បីតែគ្រាប់ធញ្ញជាតិដល់ប្រទេសលោកខាងលិច។

មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុនថា អតិផរណាដែលបានកត់ត្រានៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គឺដោយសារតែគោលនយោបាយផ្ទាល់ខ្លួនរបស់ពួកគេ ជាពិសេសការបោះពុម្ពលុយនៅក្នុងទីក្រុងវ៉ាស៊ីនតោន ហើយ "គ្មានពាក់ព័ន្ធអ្វីសោះ" ជាមួយនឹងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។

នៅក្នុងវគ្គសំនួរចម្លើយកាលពីថ្ងៃព្រហស្បតិ៍ លោកពូទីន បានច្រានចោលការចាកចេញរបស់ក្រុមហ៊ុនលោកខាងលិចជាច្រើនពីប្រទេសរុស្ស៊ីដោយនិយាយថា ជម្រើសក្នុងការខកខានសក្តានុពលដ៏អស្ចារ្យរបស់ប្រទេសនេះ គឺជាការបាត់បង់ពួកគេ។

លោក ពូទីន បានសង្កត់ធ្ងន់ថា «ប្រសិនបើប្រទេសមួយ ឬប្រទេសមួយក្រុមមិនអាចធ្វើការសម្រេចចិត្តអធិបតេយ្យបាននោះ វាជាអាណានិគមមួយរួចទៅហើយ ដែលមិនមានទស្សនវិស័យជាប្រវត្តិសាស្ត្រនៃការរស់រានមានជីវិត នៅក្នុងការតស៊ូភូមិសាស្ត្រនយោបាយបច្ចុប្បន្ន»។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង