Yearendyearend1140x150

មនុស្ស៧នាក់ស្លាប់ជុំវិញករណីដុតអាគារនៅកូរ៉េខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សេអ៊ូល៖ អគ្គិភ័យដែលបង្កឡើងដោយការសង្ស័យថាមានភ្លើងឆេះរាលដាលពេញអគារការិយាល័យមួយក្នុងទីក្រុង Daegu របស់ប្រទេសកូរ៉េខាងត្បូងនាថ្ងៃព្រហស្បតិ៍នេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នេះបើតាមមន្ត្រីប៉ូលិស និងអគ្គិភ័យក្នុងតំបន់បានបញ្ជាក់។

អ្នកពន្លត់អគ្គីភ័យ និងរថយន្តរាប់សិបគ្រឿង ត្រូវបានដាក់ពង្រាយ និងពន្លត់ភ្លើងយ៉ាងលឿន ដែលបានចាប់ផ្តើមនៅម៉ោងប្រហែល ១០.៥៥ ព្រឹក នៅជាន់ទី ២ នៃអគារការិយាល័យប្រាំពីរជាន់នៅជិតតុលាការស្រុករបស់ទីក្រុង។ មនុស្ស ៧ នាក់ត្រូវបានគេបញ្ជាក់ថាស្លាប់ក្នុងនោះមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដែលប៉ូលិសសង្ស័យថាជាអ្នកដែលបានដុតអាគារការិយាល័យមេធាវី។

លោក Park Seok-jin ប្រធានផ្នែកពន្លត់អគ្គីភ័យស្រុក Suseong នៃទីក្រុង Daegu បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤១ នាក់បានរងរបួស ដែលភាគច្រើនមកពីការស្រូបផ្សែង ហើយ ២៦ នាក់ក្នុងចំនោមពួកគេកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យនៅក្បែរនោះ។លោក Park បន្តថាមិនមានមនុស្សផ្សេងទៀតជាប់នៅក្នុងអគារនោះទេ។

ដោយឡែកលោក Jeong Hyeon-wook មន្ត្រីម្នាក់មកពីប៉ូលីសក្រុង Daegu បាននិយាយថា ខ្សែវីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញជនសង្ស័យបានប្រើរថយន្តកុងតឺន័រដើម្បីបង្កការឆាបឆេះ។លោក Jeong សង្គត់ធ្ងន់ថា ជនរងគ្រោះដែលស្លាប់ទាំងអស់ ត្រូវបានរកឃើញនៅក្នុងបន្ទប់តែមួយ ហើយប៉ូលីសកំពុងស៊ើបអង្កេតពីមូលហេតុដែលអាចកើតមាន។

ទន្ទឹមនិងនេះប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានចេញផ្សាយរូបថតដែលពួកគេបាននិយាយថាត្រូវបានទទួលពីសាក្សីដែលបង្ហាញពីផ្សែងហុយចេញពីអគារនៅ Beomeo-dong ដែលជាសង្កាត់ជំនួញដ៏សំបូរបែបក្នុងទីក្រុង Daegu ដែលជាទីក្រុងធំជាងគេទីបួនរបស់ប្រទេសកូរ៉េខាងត្បូង និងមានប្រជាជនជាង ២.៦ លាននាក់។

គួរបញ្ជាក់ថាទីក្រុង Daegu គឺជាទីតាំងនៃការវាយប្រហារដោយភ្លើងឆេះដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០០៣ នៅពេលដែលមនុស្ស ១៩២ នាក់បានស្លាប់បន្ទាប់ពីបុរសអាយុ ៥៦ ឆ្នាំម្នាក់បានដុតរថភ្លើងក្រោមដី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង