Yearendyearend1140x150

វៀតណាម«កាត់ទោសជនជាតិរុស្សី៧ឆ្នាំ»ពីបទចាប់ជំរិត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហូជីមិញ៖ បុរសជនជាតិរុស្ស៊ីម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំកាលពីថ្ងៃអង្គារពីបទចាប់ជំរិតជនជាតិរុស្សីដូចគ្នានៅខេត្ត Binh Thuan ភាគកណ្តាល។នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

លោក Khlebostroev Konstantin អាយុ ២៥ ឆ្នាំត្រូវបានកាត់ទោសនៅចំពោះមុខតុលាការវៀតណាម Binh Thuan ពីបទចាប់ជំរិត។ លោក Khlebostroev បានប្រព្រឹត្តបទឧក្រិដ្ឋជាមួយ លោក Kristalenko Dmitrii អាយុ ២៩ ឆ្នាំ និងពីរនាក់ទៀត ដែលប៉ូលីសកំពុងតែតាមប្រមាញ់មកដាក់ទោសបន្ថែម។ លោក Khlebostroev ត្រូវបានគេចោទប្រកាន់ពីបទគំរាមកំហែង និងលួចប្រាក់ចំនួន ៤៥ លានដុង (១,៩៤០ ដុល្លារ) ពី ជនរងគ្រោះShedko Dmitrii អាយុ ៣៤ ឆ្នាំ ជាជនជាតិរុស្សីម្នាក់ទៀតដែលត្រូវបានកាត់ទោសឱ្យជាប់គុកប្រាំពីរខែកាលពីចុងខែមុនពីបទដាំដើមកញ្ឆា និងរក្សាទុកគ្រឿងញៀនផងដែរនៅក្នុងខេត្ត Binh Thuan ។លោក Khlebostroev បាននិយាយថាគាត់បានជួបក្រុមរបស់ Kristalenko នៅ Central Highlands' Da Lat នៅថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០២0៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង