Yearendyearend1140x150
Img 0571

សម្ដេច ទៀ បាញ់៖«មិនអុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជា»

នយោបាយ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះសីហនុ៖ ក្នុងកម្មវិធីនៃការបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និង ស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នាថ្ងៃទី០៨ ខែមិថុនា សម្ដេច ទៀ បាញ់ បានថ្លែងពីការដែលកម្ពុជានៅតែទទួលជំនួយយោធាពីប្រទេសជាមិត្ត តែមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជា។

សម្ដេច ទៀ បាញ់ បានថ្លែងថា កម្ពុជាគ្មានគោលនយោបាយជ្រើសរើសប្រទេសមួយ ដើម្បីប្រឆាំងប្រទេសណាមួយឡើយ។ ដើម្បីអភិវឌ្ឍន៍សមត្ថភាពទ័ព កម្ពុជានៅតែទទួលការជួយឧបត្ថម្ភពីបណ្ដាប្រទេសជាមិត្ត ដោយមិនប្រកាន់និន្នាការនៃការរើសអើង និងប្រកាន់ខ្ជាន់នូវនយោបាយអព្យាក្រឹត្រអចិន្ត្រៃយ៍មិនចូលបក្សសម្ព័ន្ធ។

សម្ដេច ទៀ បាញ់ បានបន្ដថា តាមមាត្រ៥៣ នៃរដ្ឋធម្មនុញ ប្រទេសកម្ពុជាមិនឈ្លានពាន និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃឡើយ មិនថាដោយរូបភាពណាក៏ដោយ។ កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជា ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែនៅក្នុងក្របខណ្ឌសំណូមពររបស់អង្គការសហប្រជាជាតិ។

សម្ដេច ទៀ បាញ់ បានបន្ដទៀតថា បើទោះកម្ពុជាមិនអុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជា ប៉ុន្ដែកម្ពុជារក្សាសិទ្ធទទួលយកជំនួយបរទេសជាសម្ភារយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗ ដើម្បីការពារខ្លួន ធានាសណ្ដាប់ធ្នាប់ និងសន្ដិសុខសាធារណៈផ្ទៃក្នុងប្រទេស។

ការថ្លែងរបស់ប្រមុខការពារជាតិកម្ពុជាពេលនេះ ធ្វើឡើងក្រោមពីសារព័ត៌មានរបស់អាម៉េរិក វ៉ាស៊ីនតោនប៉ុស្តិ៍ នៅថ្ងៃទី ៦ មិថុនា បានបន្តចុះផ្សាយចោទកម្ពុជាថាបានបើកដៃឲ្យចិនសំងំសាងសង់ទ័ពជើងទឹកនៅកំពង់ផែរាមដោយសម្ងាត់ជាទីបំផុត។ការចោទប្រកាន់នេះ គឺមិនមែនជាលើកទី១ទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង