Yearendyearend1140x150

វិទ្យាស្ថានជប៉ុនTGIចាប់ដៃគ្នាជាមួយសាកលវិទ្យាល័យខេមតិចពង្រឹងជំនាញវិទ្យាសាស្ត្រស្ទែម (STEM)

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ ៖ សាកលវិទ្យាល័យខេមតិច នាថ្ងៃទី ៦ មិថុនា បានសហការគ្នាជាមួយវិទ្យាស្ថាន TUX Global Institute (TGI) ដែលជាវិទ្យាស្ថានរបស់ជប៉ុន ក្នុងគោលបំណងគាំទ្រនិងវិនិយោគលើវិស័យជំនាញវិទ្យាសាស្ត្ររបស់និស្សិតនៅកម្ពុជា។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច ជាសាកលវិទ្យាល័យដែលមានប្រព័ន្ធអប់រំដ៏សំបូរបែប ពោលគឺ មានសាស្ត្រចារ្យបង្រៀននិស្សិតជាមួយបទពិសោជន៍ក្នុងការបង្រៀនជាច្រើនឆ្នាំ និង ការសិក្សាជាមួយទីធ្លាសាលាមានខ្យល់បរិសុទ្ធថែមទាំងមានឧបករណ៍ទំនើបៗជាច្រើនដែលអាចជួយនិស្សិតយល់ដឹងកាន់តែលឿនបន្ថែមទៀតពីការសិក្សារៀនសូត្រនៅសាកលវិទ្យាល័យខេមតិច។

ការចាប់ដៃគ្នាជាមួយវិទ្យាស្ថានជប៉ុនTGIពេលនេះ ត្រូវបានលោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិចគឺ ពិតជាមានសេចក្តីត្រេកអរ ដើម្បីពង្រឹងវិស័យជំនាញវិទ្យាសាស្ត្រដល់និស្សិតកម្ពុជា ខណៈប្រទេសជប៉ុនជាប្រទេសមួយដែលសំបូរទៅការអភិវឌ្ឍន៍ព្រមទាំងសេដ្ឋកិច្ចដ៏ខ្លាំងនៅអាស៊ី ដូចច្នេះនៅថ្ងៃអនាគតកម្ពុជាពិតជាសំបូរទៅដោយយុវជនពោលពេញទៅដោយសមត្ថភាព ក្រោមការណែនាំ និងអប់រំរបស់វិទ្យាស្ថាន TGI និង សាកលវិទ្យាល័យខេមតិច។

លោក Yusunoki Shoji ប្រធាននៃវិទ្យាស្ថាន TUX Global Institute (TGI) បានសម្តែងនូរការរីករាយដែល វិទ្យាស្ថានលោកបានចាប់ដៃគ្នាជាមួយសាកលវិទ្យាល័យខេមតិច ដើម្បីពង្រឹងជំនាញវិទ្យាស្ត្របន្ថែមទៀតជូនដល់និស្សិតនៅកម្ពុជា។លោក Yusunoki Shoji បានប្តេជ្ញាចិត្តថា វិទ្យាស្ថានលោកនឹងព្យាយាម ដើម្បីសម្រេចឲ្យបាននូវការបង្ហាត់បង្រៀននិស្សិតកម្ពុជា ៥០០០នាក់លើជំនាញវិទ្យាស្ត្រឲ្យបានសម្រេចនាប៉ុន្មានឆ្នាំខាងមុខ។

គួរបញ្ជាក់ថា សាកលវិទ្យាល័យខេមតិច គឺជាសាកលវិទ្យាល័យមួយដែលផ្តោតសំខាន់លើវិស័យស្ទែម(STEM) ដែលជំរុញ និងលើកទឹកចិត្តសិស្សនិស្សិតកម្ពុជា ដើម្បីកសាងខ្លួនក្លាយទៅជាយុវជនដែលសំបូរទៅដោយចំណេះដឹង បូករួមទាំងសក្តានុពល ដើម្បីចូលរួមលើកស្ទួយ និងអភិវឌ្ឍន៍សង្គមខ្មែរនាថ្ងៃអនាគត៕








ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង