Yearendyearend1140x150

ប៉ាគីស្ថានបានដំឡើងថ្លៃសាំងនិងអគ្គិសនីក្នុងរយៈពេល ២ សប្តាហ៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប៉ាគីស្ថានបានដំឡើងថ្លៃសាំងនិងអគ្គិសនីក្នុងរយៈពេល ២ សប្តាហ៍ ប្រភពរូប៖ ស៊ីស៊ីធីវី

ប៉ាគីស្ថាន៖ រដ្ឋាភិបាលប៉ាគីស្ថានបានដំឡើងថ្លៃ ៦០ រូពី (ប្រហែល ០.៣ ដុល្លារអាមេរិក) លើតម្លៃប្រេងឥន្ធនៈនិងថ្លៃអគ្គិសនីក្នុងរយៈពេល ២ សប្តាហ៍ ។

រដ្ឋាភិបាលបាននិយាយថា ការកើនឡើងតម្លៃផលិតផលប្រេង និងអគ្គិសនី គឺជៀសមិនរួច ព្រោះរដ្ឋាភិបាលបនព្យាយាមធ្វើកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ។

លោក Miftah Ismail រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប៉ាគីស្ថានបាននិយាយថា គ្រឿងចក្ររបស់រដ្ឋាភិបាលទាំងមូលដំណើរការដោយចំណាយត្រឹមតែ ៤០ ពាន់លានរូពី (២០០ លានដុល្លារអាមេរិក) ដូច្នេះវាមិនអាចទៅរួចទេក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១២០ ពាន់លានរូពី (៦០០ លានដុល្លារអាមេរិក) លើប្រេងឥន្ធនៈ។

សេដ្ឋវិទូបាននិយាយថា ការកើនឡើងតម្លៃ គឺជាការកែតម្រូវដែលមិនអាចជៀសបាន ហើយការសម្រេចចិត្តដកប្រាក់ឧបត្ថម្ភធនប្រេងគួរតែត្រូវបានធ្វើឡើងមុននេះ។ ពួកគេបានព្រមានថា «រឿងអាក្រក់បំផុតនៅមិនទាន់មកដល់នៅឡើយទេ»។

អ្នកជំនាញបានចាត់ទុកថា ជាមួយនឹងស្ថានភាពបច្ចុប្បន្ននៅលើទីផ្សារអន្តរជាតិ រដ្ឋាភិបាលនឹងត្រូវដំឡើងថ្លៃថាមពល និងអគ្គិសនីឱ្យកាន់តែខ្ពស់បន្ថែមទៀតនាពេលអនាគត។

អ្នកជំនាញបាននិយាយថា រដ្ឋាភិបាលចាំបាច់ត្រូវបង្ហាញផែនការច្បាស់លាស់សម្រាប់អនាគត ដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈបានធ្វើឱ្យប្រជាជនមួយចំនួនធំនៃវណ្ណៈទាប វណ្ណៈកណ្តាលជួបការលំបាកធ្ងន់ធ្ងរ ហើយធ្លាក់នៅក្រោមបន្ទាត់នៃភាពក្រីក្រ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង