Cc time
Cct850x100 1
Itt 0  web banner

កាសែតអាម៉េរិកបន្តផ្សាយចោទកម្ពុជាថាផ្តល់«កំពង់ផែរាម»ឲ្យចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សមាជិកកងទ័ពជើងទឹកកម្ពុជា នៅមូលដ្ឋានទ័ពជើងទឹករាម ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៩

ភ្នំពេញ៖ សារព័ត៌មានរបស់អាម៉េរិក វ៉ាស៊ីនតោនប៉ុស្តិ៍ នៅថ្ងៃទី ៦ មិថុនា បានបន្តចុះផ្សាយចោទកម្ពុជាថាបានបើកដៃឲ្យចិនសំងំសាងសង់ទ័ពជើងទឹកនៅកំពង់ផែរាមដោយសម្ងាត់ជាទីបំផុត។ការចោទប្រកាន់នេះ គឺមិនមែនជាលើកទី១ទេ ខណៈដែលកម្ពុជាបានអះអាងថា នៅកំពង់ផែរាមពុំមានវត្តមានយោធារបស់ប្រទេសណាឡើយ។

សារព័ត៌មានរបស់អាម៉េរិក បានចេញផ្សាយដោយគ្មានប្រភពច្បាស់លាស់ និង បានសរសេរថា

ចិនកំពុងសាងសង់កន្លែងកងទ័ពជើងទឹកដោយសម្ងាត់នៅក្នុងប្រទេសកម្ពុជាសម្រាប់ការប្រើប្រាស់យោធាផ្តាច់មុខ ខណៈប្រទេសទាំងពីរបានបដិសេធថាមិនមែនជាករណីដូចអាម៉េរិកលើកឡើងនោះទេ ហើយបន្តថាបានចាត់វិធានការវិសាមញ្ញដើម្បីលាក់បាំងប្រតិបត្តិការនេះ។

វ៉ាស៊ីនតោនប៉ុស្តិ៍ បានរាយការណ៍ថា ការបង្កើតមូលដ្ឋានទ័ពជើងទឹករបស់ចិននៅកម្ពុជា ដែលជាមូលដ្ឋានទ័ពជើងទឹកទីពីររបស់ខ្លួននៅក្រៅប្រទេស និងទីមួយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដ៏សំខាន់ គឺជាផ្នែកនៃយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំងក្នុងការកសាងបណ្តាញមូលដ្ឋានយោធាជុំវិញពិភពលោក ដើម្បីគាំទ្រដល់សេចក្តីប្រាថ្នារបស់ខ្លួនក្នុងការក្លាយជាកំពូលមហាអំណាចក្នុងពិភពលោកនាពេលអនាគត។

សារព៏ត៌មាននេះ បានសុំទៅសម្ភាសន៍ស្ថានទូតកម្ពុជាប្រចាំនៅអាម៉េរិក ហើយបានពន្យល់ថា រាជរដ្ឋាភិបាលកម្ពុជា គោរពតាមរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសមានលើទឹកដីកម្ពុជានោះទេ។ស្ថានទូតកម្ពុចាបានបដិសេធចំពោះការចុះផ្សាយនេះជាថ្មី។បន្តមកទៀត សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ បន្តទៅសុំការបំភ្លឺពីស្ថានទូតចិន តែទូតចិនមិនឆ្លើយវាជារឿងចោទដដែលៗ៕

Khcct banner

អត្ថបទទាក់ទង