Cc time
Cct850x100 1
Itt 0  web banner

កម្ពុជាបន្តរងឥទ្ធិពលជ្រលងសម្ពាធទាប ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ០៨-១៤ ខែមិថុនា ឆ្នាំ២០២២)កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគ ខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល - សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C - សីតុណ្ហភាពអតិបរមា មានពី៣៤-៣៦ °C - បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះក៏អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ នៅផ្នែកខ្លះនៃ បណ្តាខេត្តនៅ វាលទំនាបភាគកំណ្តាល និងភាគពាយ័ព្យ ។

២-តំបន់ខ្ពង់រាប - សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C - សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °c - នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្ហូរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C ជោសែន ) - សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C - នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។


Khcct banner

អត្ថបទទាក់ទង