Cc time
Cct850x100 1
Itt 0  web banner

ស្នងការអឺរ៉ុប៖ ការដាក់ទណ្ឌកម្មលើរុស្ស៊ីតែមួយមិនអាចបញ្ឈប់វិបត្តិអ៊ុយក្រែនបានទេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ស្នងការអឺរ៉ុប៖ ការដាក់ទណ្ឌកម្មលើរុស្ស៊ីតែមួយមិនអាចបញ្ឈប់វិបត្តិអ៊ុយក្រែនបានទេ ប្រភពរូប៖ ស៊ីស៊ីធីវី

អឺរ៉ុប៖ ស្នងការអឺរ៉ុបទទួលបន្ទុកសេដ្ឋកិច្ចលោក Paolo Gentiloni បាននិយាយថា ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដែលដាក់ដោយគណៈកម្មការអឺរ៉ុប (EU) ក៏នឹងជះឥទ្ធិពលដល់សហភាពអឺរ៉ុបខ្លួនឯង ក្នុងកម្រិតខ្លះហើយការដាក់ទណ្ឌកម្មតែមួយ នឹងមិនអាចជួយបញ្ឈប់វិបត្តិអ៊ុយក្រែនបានទេ។ ដោយលោកបាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីកាលពីពេលថ្មីៗនេះ។

លោក Gentiloni បាននិយាយថា អឺរ៉ុបស្វែងរកតុល្យភាពរវាងការវាយលុកសេដ្ឋកិច្ចរុស្ស៊ី និងកាត់បន្ថយឥទ្ធិពលរបស់ខ្លួនលើរដ្ឋជាសមាជិក។ មន្ត្រីរូបនេះបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ទណ្ឌកម្មតែមួយមិនអាចបញ្ឈប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានទេ ហើយទណ្ឌកម្មក៏នឹងកំពុងប៉ះពាល់ដល់សហភាពអឺរ៉ុបក្នុងកម្រិតមួយផងដែរ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Viktorovich Lavrov បាននិយាយក្នុងបទសម្ភាសន៍ជាមួយស្ថាប័នសារព័ត៌មាន Bosnia and Herzegovina កាលពីថ្ងៃសៅរ៍ថា ក្រៅពីសហភាពអឺរ៉ុប រុស្ស៊ីកំពុងពង្រីកការនាំចេញប្រេងទៅកាន់តំបន់ផ្សេងទៀត។ ដោយសារតម្លៃប្រេងអន្តរជាតិខ្ពស់នាពេលបច្ចុប្បន្ន ប្រាក់ចំណេញនៃការនាំចេញថាមពលរបស់រុស្ស៊ីក្នុងឆ្នាំ ២០២២ នឹងកើនឡើងយ៉ាងខ្លាំង ហើយថវិការដ្ឋរបស់រុស្ស៊ីនឹងមិនទទួលរងការខាតបង់ដោយសារការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបឡើយ។

សហភាពអឺរ៉ុបកាលពីថ្ងៃសុក្រ បានអនុម័តកញ្ចប់ទណ្ឌកម្មលើកទី ៦ ប្រឆាំងនឹងប្រទេសរុស្ស៊ីដោយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ីស្ទើរតែ ៩០ ភាគរយចូលទៅក្នុងប្លុកនេះនៅចុងឆ្នាំនេះ។

ដោយកំណត់គោលដៅនាំចេញប្រេងរបស់រុស្ស៊ី សហភាពអឺរ៉ុបកំពុងព្យាយាមកាត់បន្ថយការផ្គត់ផ្គង់ប្រេងពីក្រុមហ៊ុនផ្គត់ផ្គង់ថាមពលដ៏ធំបំផុតតែមួយគត់របស់ខ្លួន។ វាជាវិធានការមួយដែលនឹងបង្កើនអតិផរណាដែលកំពុងកើនឡើងហើយធ្វើឱ្យកំណើនសេដ្ឋកិច្ចផុយស្រួយរបស់ខ្លួនស្ថិតក្នុងគ្រោះថ្នាក់កាន់តែខ្លាំង។

យោងតាមវិធានការនេះ ការនាំចូលប្រេងឆៅពីរុស្ស៊ីទៅកាន់សហភាពអឺរ៉ុបតាមសមុទ្រនឹងត្រូវហាមឃាត់ក្នុងរយៈពេលប្រាំមួយខែ ខណៈដែលផលិតផលប្រេងចម្រាញ់នឹងត្រូវលុបចោលក្នុងរយៈពេលប្រាំបីខែ។

ការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីតាមរយៈបំពង់បង្ហូរប្រេង Druzhba ដែលជាបំពង់បង្ហូរប្រេងដ៏វែងបំផុតមួយរបស់ពិភពលោក ដែលរត់កាត់ប្រទេសប៉ូឡូញ អាល្លឺម៉ង់ ហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆេក នឹងត្រូវបានលើកលែងពីការហ៊ុមព័ទ្ធក្នុងរយៈពេលមិនច្បាស់លាស់៕

Khcct banner

អត្ថបទទាក់ទង