Yearendyearend1140x150

ក្រសួងសុខាភិបាលប្រកាសចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ«ដូសទី៥»នៅថ្ងៃទី០៩ មិថុនានេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល (រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ៦ មិថុនានេះ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) និងក្រុមគោលដៅអាទិភាពនានា ចាប់ពីថ្ងៃទី០៩ ខែមិថុនានេះ។

ក្រុមមន្ត្រីជួរមុខ អង្គការក្រៅរដ្ឋាភិបាល អ្នកសារព័ត៌មាន នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ចាប់ពីអាយុចាប់ពី១២ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួច មានតម្លាតយ៉ាងតិច ៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤។

ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ រៀបចំឡើងតាមពេលវេលានឹងទីតាំងផ្សេងៗគ្នា តាមការកំណត់របស់ក្រសួងសុខាភិបាលកម្ពុជា សហការជាមួយអាជ្ញាធរពាក់ព័ន្ទតាមមូលដ្ឋាននានាក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានក្រសួងសុខាភិបាលជាសេនាធិការបានត្រៀមរួចរាល់ ដើម្បីប្រយុទ្ធនឹងកូវីដ ១៩ ដោយការប្រើវ៉ាក់សាំងកូវីដ ១៩ ជាយុទ្ធសាស្ត្រគន្លឹះសម្រាប់គ្រប់គ្រងការពារអាយុជីវិត ក៏ដូចជាការការពារសុខុមាលភាពរបស់ប្រជាជន ដែលជាហេតុនាំឱ្យកម្ពុជាសម្រេចទិញវ៉ាក់សាំង រហូតដល់ជាង ១០៤ លានដូសបន្ថែមទៀតពីក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់តម្រូវការ ៣ ឆ្នាំពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៦។ ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ ១៩ រវាងក្រសួងសុខាភិបាលកម្ពុជា និងក្រុមហ៊ុនចិននេះ ធ្វើឡើងកាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង