Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ខេត្តហឺណានប្រទេសចិនរងការខូចខាតដោយសារជំនន់ទឹកភ្លៀង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកទីក្រុង សានយ៉ាង នៃខេត្តហឺណាន ភាគកណ្តាល នៃប្រទេសចិន បណ្តាលឲ្យប្រជាពលរដ្ឋនៅតំបន់ហឺណានបាត់បង់ផ្ទះសំបែងបូករួមទាំងទ្រព្យសម្បត្តិអស់ជាច្រើន។

នៅក្នុងសហគមន៍លំនៅដ្ឋានដែលរងគ្រោះដោយទឹកជំនន់ ជម្រៅទឹកបានឡើងដល់ ១.៣ ម៉ែត្រ នៅចំណុចមួយដោយសារតែដីទាប ហើយផ្ទះលំនៅដ្ឋានមួយចំនួនធំត្រូវបានជន់លិច ដោយមានមនុស្សចាស់ និងកុមារជាច្រើនបានជាប់គាំងនៅខាងក្នុង។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជូនរថយន្តសង្រ្គោះទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការរុករក និងជួយសង្គ្រោះតាមផ្ទះ និងជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព។ ក្រោយការរុករក និងជួយសង្គ្រោះជាងមួយម៉ោង មនុស្សទាំង ១៦នាក់ ដែលជាប់គាំងក្នុងសហគមន៍ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។

យោងតាមស្ថិតិបឋម ប្រជាពលរដ្ឋដែលជាប់គាំងសរុបចំនួន ៤២ នាក់ត្រូវបានក្រុមអ្នកសង្រ្គោះ ក្នុងតំបន់ បានជម្លៀសទៅកាន់ទីសុវត្ថិភាព នៅរសៀលថ្ងៃសៅរ៍៕

Khcct banner

អត្ថបទទាក់ទង