Yearendyearend1140x150

ស្ថានទូតចិន រម្លឹកដល់ពលរដ្ឋខេត្តហ៊ូប៉ីប្រទេសចិនដែលរស់នៅកម្ពុជាឲ្យរាយការណ៍ព័ត៌មានផ្ទាល់ខ្លួនទៅស្ថានទូត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
រាជសី
/

ភ្នំពេញ៖ យោងតាមព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១​ តាមផេក​វិឆាត(WeChat)ផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជាបង្ហាញថា ពលរដ្ឋខេត្តហ៊ូប៉ីប្រទេសចិនដែលមកទេសចរណ៍នៅកម្ពុជាត្រូវ ទាក់ទងស្ថានទូតចិនប្រចាំនៅកម្ពុជាឱ្យបានឆាប់ ដើម្បីរាយការណ៍ព័ត៌មានផ្ទាល់ខ្លួន ងាយស្រួលដល់ស្ថានទូតអាចផ្តល់សេវាកម្មកុងស៊ុល និងជួយបានទាន់ពេលវេលា។

ព័ត៌មានទាំងនេះត្រូវរួមមាន៖ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ លេខលិខិតឆ្លងដែន ពេលវេលាចេញដំណើរ ជើងហោះហើរត្រឡប់ទៅវិញ លេខទូរស័ព្ទទំនាក់ទំនង គោលបំណងត្រឡប់ទៅវិញ តើមានរោគសញ្ញាសង្ស័យនៃជំងឺរលាកសួតថ្មីដែរឬទេជាដើម។ ប្រសិនបើធ្វើដំណើរជាក្រុមទេសចរណ៍ សូមឲ្យអ្នកទទួលខុសត្រូវក្នុងក្រុមរាយការណ៍ជារួម។

សូមបុគ្គលដែលពាក់ព័ន្ធផ្ញើព័ត៌មានដែលពិតប្រាកដខាងលើទៅអ៊ីម៉ែល៖[email protected]ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ឬទូរស័ព្ទទៅ ការិយាល័យផ្តល់ជំនួយនិងការការពាររបស់ស្ថានទូត៖០២៣-២១០-២០៦ និងធ្វើការរាយការណ៍ទៅការិយាល័យផ្តល់ជំនួយនិងការការពាររបស់អគ្គកុងស៊ុលប្រចាំនៅខេត្តសៀមរាបលេខ៖ ០៧៨-៩៤៦-១៧៨ ។ ដើម្បីធានាភាពត្រឹមត្រូវតាមស្ថិតិ សូមមេត្តាកុំធ្វើការរាយការណ៍ជាន់គ្នាពីរដង។

នៅឆ្នាំ២០១៩ មានការសាយភាយវីរុសកូរ៉ូណាប្រភេទថ្មី រដ្ឋាភិបាលប្រទេសចិនបានសម្រេចចិត្តផ្អាកការហោះហើរចេញចូលរបស់ទីក្រុងអ៊ូហានខេត្តហ៊ូប៉ីប្រទេសចិន ដែលបណ្តាលឲ្យអ្នកទេសចរមួយចំនួនរបស់ខេត្តហ៊ូប៉ីបានជាប់គាំងនៅក្នុងប្រទេសកម្ពុជា ដោយមិនអាចកក់សំបុត្រយន្តហោះត្រឡប់ទៅ វិញបាន។

អ្នកទេសចរមួយក្រុមនេះរួមមាន អ្នកដំណើរជនជាតិចិនដែលបានហោះហើរជាមួយគ្នានឹងអ្នក ជម្ងឺដំបូងរបស់ប្រទេសកម្ពុជាដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកសួតកូរ៉ូណា(បុរសអាយុ៦០ឆ្នាំដែកមានត្រកូលជា)។ យន្តហោះនោះមានអ្នកដំណើរសរុបចំនួន៧៩នាក់ ប៉ុន្តែ២នាក់ក្នុងចំណោមពួកគេមិនបានឡើងយន្តហោះ ដូច្នេះជាក់ស្តែងមានតែអ្នកដំណើរ៧៧នាក់ប៉ុណ្ណោះ។ ក្រៅពីសមាជិក២១ នាក់នៃក្រុមទេសចរណ៍ (នៅថ្ងៃទី២៥បានចេញពីខេត្តព្រះសីហនុ ទៅខេត្តសៀមរាប) នៅសល់៥៦នាក់ទៀតគឺជាអ្នកទេចររាយម្នាក់ៗ រួមទាំងបុរសត្រកូលជា និងសមាជិកគ្រួសារ៣នាក់របស់គាត់។ គិតត្រឹមព្រឹកថ្ងៃទី៣១ ក្នុងចំណោមអ្នកដំណើរ៧៧នាក់ មាន២៧នាក់បានត្រឡប់ទៅប្រទេសចិនវិញ មាន២៤នាក់ត្រូវបានធ្វើការទាក់ទងរួចហើយ តែនៅសល់២៦នាក់ទៀតពុំទាន់មានដំណឹងច្បាស់លាស់។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី​​ ហួ ឈុនអ៊ីងនៅថ្ងៃទី៣១ បានមានប្រសាសន៍ថាដោយមើលឃើញពីការលំបាកជាក់ស្តែងដែលពលរដ្ឋចិនបានជួបប្រទះនៅឯក្រៅប្រទេស នាពេលថ្មីៗនេះនៅខេត្តហ៊ូប៉ី ជាពិសេសទីក្រុងWuhan រដ្ឋាភិបាលចិនបានសម្រេចចិត្តបញ្ជូនយន្តហោះស៊ីវិល ផ្ទាល់ខ្លួនដើម្បីដឹកពួកគេត្រឡប់ទៅទីក្រុងWuhanវិញ។

ផេក​វិឆាត(WeChat)ផ្លូវការរបស់ស្ថានទូតចិនរម្លឹកពលរដ្ឋខេត្តហ៊ូប៉ីប្រទេសចិនដែលមកទេសចរណ៍នៅកម្ពុជាត្រូវ ទាក់ទងស្ថានទូតចិនប្រចាំនៅកម្ពុជាឱ្យបានឆាប់។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង