Yearendyearend1140x150

ប្រទេសចិននឹងបាញ់បង្ហោះយានអវកាស Shenzhou-14 នៅថ្ងៃស្អែកនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
 ប្រទេសចិននឹងបាញ់បង្ហោះយានអវកាស Shenzhou-14 នៅថ្ងៃស្អែកនេះ ប្រភពរូប៖ ស៊ីស៊ីធិវិ

ចិន៖ ទីភ្នាក់ងារអវកាសចិន (CMSA) បានប្រកាសនៅថ្ងៃសៅរ៍ថា យានអវកាស Shenzhou-14 នឹងត្រូវបាញ់បង្ហោះនៅម៉ោងប្រហែល ១០៖៤៤ នាទី ថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងប៉េកាំង) ដោយនឹងបាញ់ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន។

លោក Lin Xiqiang នាយករងនៃ CMSA បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាសថា យានអវកាសនេះនឹងនាំអវកាសយានិកបីនាក់ទៅកាន់ទីអវកាសសម្រាប់ការសាងសង់ស្ថានីយ៍អវកាស Tiangong របស់ប្រទេសចិន។

យានអវកាស Shenzhou-14 នឹងត្រូវបានដាក់ឱ្យដំណើរការនៅម៉ោង ១០៖៤៤ ថ្ងៃទី ៥ ខែមិថុនា ម៉ោងនៅទីក្រុងប៉េកាំង។ សមាជិកនាវិករួមមានលោក លោក Chen Dong បានចូលរួមក្នុងបេសកកម្មហោះហើរ Shenzhou-11។ លោក Liu Yang ក្នុងបេសកកម្ម Shenzhou-9 ខណៈអ្នកស្រី Cai Xuzhe នឹងហោះហើរទៅកាន់ទីអវកាសនៅក្នុងបេសកម្មជាលើកដំបូង។ ដោយអវកាសយានិកទាំងបី

នឹងរស់នៅ និងធ្វើការក្នុងគន្លងរយៈពេលប្រាំមួយខែ។

យានអវកាស Shenzhou-14 ដែលនៅលើរ៉ុក្កែត Long March 2F ត្រូវបានគេបង្ហោះទៅកាន់បន្ទះរបស់វានៅឯមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan កាលពីថ្ងៃទី ២៩ ខែឧសភា។ វាក៏មានរ៉ុក្កែត Standby ប្រភេទដូចគ្នានៅលើទីតាំងសម្រាប់ប្រើប្រាស់ក្នុងករណីមានអាសន្ន។

បន្ទាប់ពីការបាញ់បង្ហោះយាន Shenzhou-14 ប្រទេសចិននឹងធ្វើការបាញ់បង្ហោះ ម៉ូឌុលមន្ទីរពិសោធន៍ Wentian គ្រោងនឹងមកដល់ក្នុងខែកក្កដា ម៉ូឌុលមន្ទីរពិសោធន៍ Mengtian ក្នុងខែតុលា ហើយបន្ទាប់មកយានដឹកទំនិញ Tianzhou-5 និងយានអវកាស Shenzhou-15 នៅចុងឆ្នាំនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង