Yearendyearend1140x150

ភ្លៀងធ្លាក់ប៉ុន្មានម៉ោងនៅវៀតណាមធ្វើឲ្យផ្លូវជាច្រើនត្រូវបានជនលិច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហូជីមិញ៖ ភ្លៀងធ្លាក់ដែលអូសបន្លាយប្រហែល ២ ម៉ោងរសៀលថ្ងៃព្រហស្បតិ៍ បានធ្វើឱ្យតំបន់ទីប្រជុំជនជាច្រើនក្នុងទីក្រុង ហូជីមិញ និងទីក្រុង Thu Duc ត្រូវបានជន់លិចយ៉ាងខ្លាំង ដែលធ្វើអោយស្ទះចរាចរណ៍យ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

មន្រ្តីវៀតណាមបានគូសបញ្ជាក់ថា ដោយសារភ្លៀងតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ ចរាចរណ៍ចាប់ផ្តើមកកស្ទះជាខ្លាំង ដោយផ្លូវ មួយចំនួនក្នុងទីក្រុងហូជីមិញជាច្រើនបានជួបប្រទះនឹងជំនន់ទឹកភ្លៀងកម្ពស់ឡើងដល់ ៥០ មីលីម៉ែត្រ នៅម៉ោងប្រហែល ៤ រសៀល។

ដោយឡែកនាយកដ្ឋានដឹកជញ្ជូនក្រុងបាននិយាយថា ទីក្រុងមានផ្លូវចំនួន ៤៨ ដែលងាយនឹងជន់លិចនៅពេលមានភ្លៀងធ្លាក់ និងជំនោរកើនឡើង។ ទឹកជំនន់កាន់តែធ្ងន់ធ្ងរនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលដ៏ខ្លី ហើយប្រព័ន្ធលូដែលគ្មានប្រសិទ្ធភាពធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង៕





ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង