Yearendyearend1140x150

មរតកដំណឹងល្អ មួយសតវត្សរ៍ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ដើម្បីអបអរ ខួប១០០ ឆ្នាំ នៃការកើតមាន ពួកជំនុំ សាលាព្រះគម្ពីរ និងមានការបកប្រែព្រះគម្ពីរជាភាសាខ្មែរ ព្រះវិហារ គ្រិស្ដបរិស័ទ អន្ដរជាតិ (ICA) ក្រុមជំនុំជីវិតថ្មីកម្ពុជា និងក្រុមជំនុំផ្សេងទៀត បាននឹងកំពុងរៀបចំព្រឹត្តិការណ៍មួយមានឈ្មោះថា «អបអរសាទរ មរតកដំណឹងល្អ មួយសតវត្សរ៍»។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ២៧ និង២៨ មករា ឆ្នាំ២០២៣ នៅកោះពេជ្រ ។

បើតាមសម្ដីរបស់ លោក គង់ ម៉ារ៉ា ដែលជាប្រធានគណៈកម្មការប្រតិបត្តិនៃកម្មវិធី មរតកដំណឹងល្អមួយសតវត្សរ៍ បាននិយាយនៅក្នុងវិទ្យុគ្រួសារ កាលពីថ្ងៃទី០២ មិថុនាថា កម្មវិធីអបអរសាទរមរតកដំណឹងល្អមួយសតវត្សរ៍ ដែលនឹងធ្វើនៅក្នុងខែមករា ឆ្នាំ២០២៣ គឺដើម្បីរំលឹកពីដំណឹងល្អ និងអ្នកដែលបាននាំដំណឹងល្អចូលមកប្រទេសកម្ពុជា។

លោក គង់ ម៉ារ៉ា បានបន្ដថា នៅឆ្នាំ១៩២៣ ក្រុមនិកាយ CMA បានអ្នកនាំយកដំណឹងល្អមកផ្សព្វផ្សាយនៅកម្ពុជា ថែមទាំងមានការរៀបចំឱ្យមានពួកជំនុំ សាលាព្រះគម្ពីរ និងមានការបកប្រែព្រះគម្ពីរជាភាសាខ្មែរ ជាដើម។

លោក គង់ ម៉ារ៉ា បានបន្ដទៀតថា ដំណឹងល្អបានចូលមកកម្ពុជា តាំងពីមុនឆ្នាំ១៩២៣ ប៉ុន្ដែសម្រាប់កម្មវិធីនេះ គឺចង់ផ្ដោតទៅលើពេលវេលា ដែលមានការរៀបចំឱ្យមានក្រុមជំនុំ សាលាព្រះគម្ពីរ និងការបកប្រែព្រះគម្ពីរជាភាសាខ្មែរ។

គួរបញ្ជាក់ថា មុននឹងមានកម្មវិធីអបអរសាទរ ដំណឹងល្អមួយសតវត្សរ៍ ឆ្នាំ២០២៣ ក៏មានកម្មវិធីតូចមួយដែលមានឈ្មោះថា «ដំណើរឆ្ពោះទៅកាន់មរតកដំណឹងល្អមួយសតវត្សរ៍» ផងដែរ។ ដំណើរឆ្ពោះទៅកាន់មរតកដំណឹងល្អមួយសតវត្សរ៍ គឺជាការជួបជុំគ្រីស្ទបរិស័ទដ៏ធំមួយដើម្បី ត្រៀមខ្លួនក្នុងការអបអរសាទរ មរតកដំណឹងល្អ មួយសតវត្សរ៍ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២៥ មិថុនា ចាប់ពីម៉ោង៨កន្លះរហូតដល់ម៉ោង១១កន្លះព្រឹក នៅ ឌឹព្រីមៀរ សែនសុខ អាគារ H និង I ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង