Yearendyearend1140x150

ឡាវឃាត់ខ្លួនជនជាតិថៃរត់ពន្ធប្រេងចូលទឹកដីឡាវ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប៉ុស្តិ៍ព្រំដែនគយណងខៃ

វៀងច័ន្ទ៖ ការិយាល័យគយខេត្ត ណងខៃ បាននិយាយថា ជនជាតិថៃត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងរត់ពន្ធប្រេងចូលប្រទេសឡាវ។សារព័ត៌មាន Bangkok Post រាយការណ៍ថា ពលរដ្ឋថៃបានព្យាយាមរត់ពន្ធប្រេងឥន្ធនៈឆ្លងព្រំដែនពីខេត្ត ណងខៃ ចូលទៅក្នុងរដ្ឋធានីវៀងច័ន្ទ ដើម្បីរកប្រាក់ចំណេញពីការលក់ប្រេងឥន្ធនៈ។ដោយសារជនជាតិឡាវជួបបញ្ហាកង្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ មនុស្សជាច្រើនបានចាប់ផ្តើមធ្វើដំណើរទៅកាន់ប្រទេសថៃដែលជាប្រទេសជិតខាង ដើម្បីចាក់បំពេញធុងប្រេងរបស់ពួកគេ។

លោក Pakin Tiabkam ប្រធានផ្នែកគ្រប់គ្រងគយនៅខេត្ត ណងខៃ បាននិយាយថា ប្រជាជនឡាវជាង ២០០០ នាក់កំពុងមកដល់ខេត្ត ណងខៃ ក្នុងមួយថ្ងៃៗ បន្ទាប់ពីការបើកច្រកព្រំដែនថៃ-ឡាវឡើងវិញ។ លោកបន្តថា រថយន្តដឹកទំនិញនីមួយៗត្រូវបានគេរកឃើញថាមានផ្ទុកប្រេងចំណុះ ៣០លីត្រធុងសាំង សរុបប្រហែល ៥០០-៦០០លីត្រ។

ជាមួយគ្នានេះដែរ លោកសង្គត់ធ្ងន់ថា ជនបរទេសចំនួន ៣០,០០០ នាក់បានឆ្លងកាត់ច្រកព្រំដែន ណងខៃ ចាប់ពីថ្ងៃទី ៩-៣១ ខែឧសភា ហើយជនជាតិថៃចំនួន ២៨,០០០ នាក់បានធ្វើដំណើរទៅកាន់ប្រទេសឡាវ។ យ៉ាងណាមិញតម្លៃលក់រាយប្រេងឥន្ធនៈក្នុងប្រទេសឡាវបច្ចុប្បន្នគឺប្រហែល LAK ៥៧៥០ (១០បាត) ថ្លៃជាងនៅប្រទេសថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង