Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ក្រុមហ៊ុនខូហ្វីបរិច្ចាកថវិកា និងសម្ភារៈសិក្សាសរុបជាទឹកប្រាក់ ១,០០០ ដុល្លាអាមេរិក ជូនដល់សិស្សអង្គការផ្កាយសមុទ្រ ក្នុងឳកាស ទិវាកុមារអន្តរជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រុមហ៊ុនខូហ្វីបានចូលរួមអបអរសាទរ ទិវាកុមារអន្តជាតិជាមួយអង្គការផ្កាយសមុទ្រ ដោយបានបរិច្ចាកថវិកា និងសម្ភារៈសិក្សាដែលសរុបជាទឹក ប្រាក់ចំនួន ១,០០០ ដុល្លាអាមេរិក។ អង្គការផ្កាយសមុទ្រ គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងមានបទពិសោធន៍ ជាង១៥ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរង គ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។ សព្វថ្ងៃនេះ អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០នាក់ តាមរយៈកម្មវិធី អប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និងរហូតដល់ពួកគេមានការងារធ្វើ ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូលរៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរ ថ្នាក់ក្នុងឆ្នាំតែមួយរហូត ដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋ បាន ។ សិស្សទាំងអស់ទទួលបានការ ឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារៈសិក្សា និងកញ្ចប់ អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈដែលពួកគេកំពុងរៀនសូត្រនៅសាលារៀន ។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រដទៃទៀត ដើម្បីជួយពួកគេឲ្យ ទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ ។

ដោយមើលឃើញពីសកម្មភាពការជួយកុមារក្រីក្ររបស់អង្គការផ្កាយសមុទ្រ ក៏ដូចជាឆ្លៀតក្នុងឳកាសអបអរទិវាកុមារអន្តរជាតិ ក្រុមហ៊ុនខូហ្វីដែលជា ក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់កាហ្វេ និងជាអ្នកនាំចូលចែកចាយម៉ាស៊ីនឆុងកាហ្វេពីក្រៅប្រទេស មកកាន់ប្រទេសកម្ពុជាបានចូលរួមចំណែកជាសម្ភារៈសិក្សា ភេស្ជជះ និងថវិកាដែលសរុបជាទឹកប្រាក់ចំនួន ១,០០០ ដុល្លាអាមេរិក ជួយទៅដល់កុមារដែលកំពុងសិក្សានៅអង្គការផ្កាយសមុទ្រ។

លោក ឆែម ខាលី តំណាងឲ្យក្រុមហ៊ុនខូហ្វីបានឲ្យដឹងថា “យើងជឿជាក់ថាដើម្បីរួមចំនែកអភិវឌ្ឃនប្រទេសជាតិយើង ធនធានមនុស្សជាកត្តាសំខាន់ ជាពិសេសការជំរុញនិងលើកកម្ពស់ការសិក្សាររបស់កុមា។ ខូហ្វី ជាក្រុមហ៊ុនឯកជនឈានមុខគេក្នុងវិស័យផ្តត់ផ្គង់ផលិតផលកាហ្វេនិងម៉ាស៊ីនឆុងកាហ្វេនៅកម្ពុជា យើងបានកំណត់គោលដៅក្នុងការជួយលើកស្ទួយវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវគ្គដល់កុមានិងយុវជនទាំងអស់ទាំងចំណេះដឹងទូទៅនិងក្នុងជំនាញផ្សេងៗ ជាពិសេសការបណ្តុះបណ្តាលយុវជនក្នុងវិស័យឆុងកាហ្វេដែលស្របតាមបទដ្ធានជាតិនិងអន្តរជាតិ។ យើងសង្ឃឹមថា កិច្ចការដែលយើងខ្ញុំកំពុងធ្វើកន្លងមកនេះនិងអាចរួមចំណែកក្នុងការអភិវឌ្ឃប្រទេសជាតិយើង។

លោកស្រី ជួប វិច្ឆិកា ដែលជាប្រធានអង្គការផ្កាយសមុទ្របានមានប្រសាសន៍ថា “យើងមានមោទនភាពណាស់ដែលបានក្រុមហ៊ុនខូហ្វីគាំទ្រការងាររបស់អង្គការផ្កាយសមុទ្រដោយបានបរិច្ចាកថវិកា និងសម្ភារៈសិក្សាមកកាន់យើងខ្ញុំ។ សម្រាប់អង្គការផ្កាយសមុទ្រ យើងមានតម្រូវការជាច្រើននូវសម្ភារៈសិក្សា ឯកសណ្ឋានសិស្ស កង់ ស្បៀងអាហារ និងថវិកា ដើម្បីឲ្យគម្រោងនេះមាននិរន្តភាព

លោកអ្នកអាចធ្វើការគាំទ្រការងាររបស់អង្គការផ្កាយសមុទ្រតាមរយៈការបរិច្ចាកថវិកាទៅកាន់គណនីណាមួយខាងក្រោមរបស់អង្គការផ្កាយសមុទ្រ៖

ABA: 002345589 Indochina Starfish Foundation

Pi Pay: 098977981 ISF Cambodia

ACLEDA: 38640426469999 Indochina Starfish Foundation (ISF)

SBI Ly Hour Bank: 000117832 Indochina Starfish Foundation 

Khcct banner

អត្ថបទទាក់ទង