Cc time
Cct850x100 1
Sme laon web banner(1800 x 300)

រកឃើញសាកសព ២១ នាក់នៅកន្លែងធ្លាក់យន្តហោះរបស់នេប៉ាល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

រកឃើញសាកសព ២១ នាក់នៅកន្លែងធ្លាក់យន្តហោះរបស់នេប៉ាល់ ប្រភពរូប៖ timetotimes.com

នេប៉ាល់៖ កងទ័ពនេប៉ាល់បានប្រកាសកាលពីថ្ងៃចន្ទថា សាកសពចំនួន ២១ នាក់ត្រូវបានរកឃើញពីកន្លែងធ្លាក់យន្តហោះដឹកអ្នកដំណើរនេប៉ាល់នៅតំបន់ភ្នំដាច់ស្រយាលមួយក្នុងស្រុក Mustang ប្រទេសនេប៉ាល់។

សាកសពចំនួន ២១ នាក់ត្រូវបានគេរកឃើញ ខណៈដែលមនុស្សម្នាក់នៅតែបាត់ខ្លួន។ យោងតាមលោក Netra Prasad Sharma ប្រធានមន្ត្រីស្រុក Mustang បានឱ្យដឹងថា សាកសពចំនួន ១០ ត្រូវបានបញ្ជូនទៅទីក្រុង Kathmandu តាមឧទ្ធម្ភាគចក្រ។

ក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរស៊ីវិលរបស់ប្រទេសនេប៉ាល់ បានបង្កើតក្រុមឯករាជ្យមួយដែលមានសមាជិកប្រាំនាក់នៅរសៀលថ្ងៃចន្ទ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមលើមូលហេតុនៃគ្រោះថ្នាក់នេះ។

យន្តហោះ Twin Otter ដឹកអ្នកដំណើរ ១៩ នាក់ និងសមាជិកនាវិក ៣ នាក់ រួមទាំងជនជាតិឥណ្ឌា ៤ នាក់ និងជនជាតិអាល្លឺម៉ង់ ២ នាក់បានបាត់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យ ប៉ុន្មាននាទីបន្ទាប់ពីវាបានហោះចេញពីទីក្រុង Pokhara នៃប្រទេសនេប៉ាល់ទៅកាន់ Jomsom ក្នុងស្រុក Mustang ។

កងទ័ពនេប៉ាល់ ដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ បានរកឃើញកន្លែងធ្លាក់យន្តហោះកាលពីព្រឹកថ្ងៃចន្ទ។

ទីតាំងធ្លាក់នេះស្ថិតនៅលើភ្នំ ដោយសារអាកាសធាតុអាក្រក់ ហើយភាពមើលឃើញទាបបំផុត ទាំងអស់នេះបានបង្កការលំបាកយ៉ាងខ្លាំងដល់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ៕

Khcct banner

អត្ថបទទាក់ទង