Yearendyearend1140x150

អឺរ៉ុបសម្រេចលើការហាមឃាត់ផ្នែកខ្លះនៃប្រេងរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អឺរ៉ុបសម្រេចលើការហាមឃាត់ផ្នែកខ្លះនៃប្រេងរុស្ស៊ី ប្រភពរូប៖ ស៊ីស៊ីធីវី

អឺរ៉ុប៖ មេដឹកនាំសហភាពអឺរ៉ុប (EU) បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីហាមឃាត់ផ្នែកខ្លះនៃការនាំចូលប្រេងពីប្រទេសរុស្ស៊ី។ ដោយការសម្រេចនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងព្រុចសែល កាលពីថ្ងៃចន្ទ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ក្រោយមកបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កិច្ចព្រមព្រៀងនឹងគ្របដណ្តប់ជាងពីរភាគបី នៃប្រេងដែលនាំចូលពីប្រទេសរុស្ស៊ី។ ប៉ុន្តែព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានគេបញ្ចេញទេ។

កញ្ចប់ទណ្ឌកម្មទីប្រាំមួយប្រឆាំងនឹងរុស្ស៊ីត្រូវបានស្នើឡើងដោយគណៈកម្មការអឺរ៉ុបនៅថ្ងៃទី ៤ ខែឧសភា ទាំងនេះរួមមានការហាមឃាត់ការនាំចូលទាំងស្រុងលើប្រេងរុស្ស៊ីដូចជា បំពង់បង្ហូរប្រេង ប្រេងឆៅ និងប្រេងចម្រាញ់។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីការដាក់ទណ្ឌកម្មកាលពីថ្ងៃទី ១៦ ឧសភា ដោយសារការប្រឆាំងរបស់ហុងគ្រី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង