Yearendyearend1140x150

ក្រសួងសុខាភិបាលកម្ពុជាពន្យល់ពីរោគសញ្ញានៃការឆ្លងជំងឺអុតស្វា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីណែនាំ វិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox) និងបានពន្យល់ពីករណីសង្ស័យពីរោគសញ្ញានៃការឆ្លងជំងឺអុតស្វា។ 

ក្នុងករណីសង្ស័យដោយបុគ្គលមានរោគសញ្ញា៖ ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួនលើសពី ៣៨,៥ អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅ កន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាព ដោយក្រុមគ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិត។

ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វាក្នុងពេលថ្មីៗនេះ បណ្តាប្រទេសចំនួន ២៣ នៅលើសាកលលោកដែល មិនមែនជាប្រទេសអង់ដេមីនៃជំងឺនេះបានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WHO) អំពីករណី ជំងឺអុតស្វា (Monkeypox) មានចំនួនសរុបករណ៍ឈឺ ២៥៧នាក់ និងករណីសង្ស័យ ១២០នាក់ គិតត្រឹម ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២ និងមិនទាន់មានករណីស្លាប់នៅឡើយ។

បច្ចុប្បន្ននេះ ក្រៅពីករណីចំនួន ២នាក់ដែលបានរាយការណ៍ពីបណ្តាប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ក៏មានការរកឃើញ ករណីឆ្លងជំងឺនេះលើអ្នកដំណើរម្នាក់ទៀត ដែលបានមកដល់ប្រទេសអូស្ត្រាលី បើយោងតាមសារ ព័ត៌មានឳសាន់ដេលី (theSundaily) ចេញផ្សាយនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២ ដោយបុគ្គលនោះ បានហោះហើរឆ្លងកាត់តាមព្រលានយន្តហោះនៃប្រទេសថៃ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង