Yearendyearend1140x150

ជនជាតិប៉ាឡេស្ទីនប្រហែល ២០០ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាជាមួយអ៊ីស្រាអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ជនជាតិប៉ាឡេស្ទីនប្រហែល ២០០ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាជាមួយអ៊ីស្រាអែល ប្រភពរូប៖ ស៊ីនហួរ

ប៉ាឡេស្ទីន៖ ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់បានប្រារព្ធពិធីដង្ហែរក្បួន "ទិវាក្រុងហ្សេរូសាឡឹម" នៅថ្ងៃទី ២៩ ដោយបង្កឱ្យមានការប៉ះទង្គិចគ្នារវាងបាតុករប៉ាឡេស្ទីន និងប៉ូលីសយោធាអ៊ីស្រាអែល ហើយប្រជាជនប៉ាឡេស្ទីនប្រហែល ២០០ នាក់បានរងរបួស។

ប្រជាជនអ៊ីស្រាអែលបានប្រារព្ធពិធីដង្ហែរក្បួននៅទីក្រុងហ្សេរូសាឡឹម ដើម្បីរំលឹកដល់ការដណ្តើមកាន់កាប់របស់អ៊ីស្រាអែលលើទីក្រុងហ្សេរូសាឡឹមក្នុងសង្រ្គាមមជ្ឈិមបូព៌ាលើកទីបីក្នុងឆ្នាំ ១៩៦៧។ ប្រភពពីប៉ូលីសអ៊ីស្រាអែល បាននិយាយថា ជនជាតិអ៊ីស្រាអែលប្រហែល ៧០,០០០ នាក់បានចូលរួមក្នុងការហែក្បួន ហើយប៉ូលីសបានដាក់ពង្រាយប៉ូលីសប្រហែល ៣,០០០ នាក់នៅក្នុងទីក្រុងហ្សេរូសាឡឹម ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនបានធ្វើការតវ៉ា ក្នុងអំឡុងពេលដើរហែរ ហើយបន្ទាប់មកក្រុមបាតុករប៉ាឡេស្ទីន បានប៉ះទង្គិចជាមួយប៉ូលីសអ៊ីស្រាអែល។

យោងតាមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានឲ្យដឹងថា មានជនជាតិប៉ាឡេស្ទីនជាច្រើននាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅក្រុងហ្សេរូសាឡឹមនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង