Smart saver cctime web bannertif

WHO៖«មិនចាំបាច់ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដើម្បីប្រឆាំងនឹងជំងឺអុតស្វាទេ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
WHO៖«មិនចាំបាច់ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដើម្បីប្រឆាំងនឹងជំងឺអុតស្វាទេ» ប្រភពរូប៖ RT

WHO៖ ប្រធាននាយកដ្ឋានជំងឺអុតស្វារបស់អង្គការសុខភាពពិភពលោកលោកស្រី Rosamund Lewis បាននិយាយកាលពីថ្ងៃសុក្រថា «មិនចាំបាច់មានការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំប្រឆាំងនឹងជំងឺអុតស្វានោះទេ ប៉ុន្តែការតាមដានទំនាក់ទំនង និងការដាក់ឱ្យនៅដាច់ដោយឡែក នៅតែចាំបាច់ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ»។ ដោយ លោកបានថ្លែងបែបនេះ នៅពេលធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ។

លោកស្រី Lewis បាននិយាយថា យោងតាមការណែនាំចុងក្រោយពីអង្គការសុខភាពពិភពលោក មានតែមនុស្សដែលងាយប្រឈមនឹងហានិភ័យដូចជា បុគ្គលិកមន្ទីរពិសោធន៍ បុគ្គលិកសុខាភិបាល និងអ្នកឆ្លើយតបដំបូង ប្រហែលជាត្រូវពិចារណាសម្រាប់ការការពារបន្ថែម។ វិធានការប្រឆាំងជំងឺអុតស្វា គឺការចាក់វ៉ាក់សាំង ដែលត្រូវបានគេជឿថាមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺនេះ។

លោកស្រី បន្តថា អ្វីដែលបានណែនាំរហូតមកដល់ពេលនេះ «គឺមិនចាំបាច់មានការចាក់វ៉ាក់សាំងច្រើននោះទេ»។ លោកស្រីពន្យល់ថា ដោយសារជំងឺនេះឆ្លងជាចម្បងដោយការប៉ះរាងកាយជិតស្និទ្ធ ការប៉ះនឹងស្បែក ដូច្នេះការតាមដានទំនាក់ទំនង ការស៊ើបអង្កេត និងការដាក់ឲ្យនៅដាច់ដោយឡែក នៅតែជាវិធានការណ៍ចម្បងសម្រាប់ការគ្រប់គ្រងពេលនេះ។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បាននិយាយកាលពីថ្ងៃសុក្រថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ករណីថ្មី ១៦ នៃជំងឺអុតស្វាត្រូវបានរកឃើញ ដែលនាំឱ្យចំនួនករណីសរុបនៃចក្រភពអង់គ្លេសកើនឡើងដល់ ១០៦ ករណី ធ្វើឱ្យចក្រភពអង់គ្លេសក្លាយជាប្រទេសដែលមានចំនួនឆ្លងខ្ពស់បំផុតនៅអឺរ៉ុប។

UKHSA បានបង្ហាញថា ខ្លួនបានទិញវ៉ាក់សាំងជំងឺអុតស្វាយ ជាង ២០,០០០ ដូស ដែលមានឈ្មោះថា Imvanex ដែលកំពុងត្រូវបានផ្តល់ជូន ដល់អ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជម្ងឺ។

អង្គការសុខភាពពិភពលោកបានព្រមានពីមុនថា អឺរ៉ុបគួរតែរំពឹងថា នឹងមានរលកនៃករណីឆ្លងជំងឺអុតស្វានៅក្នុងប៉ុន្មានខែខាងមុខនេះ។ ការរីករាលដាលនៃមេរោគបច្ចុប្បន្នគឺ "មិនប្រក្រតី" ដូចដែលវាត្រូវបានឆ្លងពីមុន ទៅអាហ្វ្រិកកណ្តាលនិងខាងលិច៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង