Yearendyearend1140x150

អ៊ីរ៉ង់តវ៉ានឹងអាម៉េរិកចំពោះបំណងរឹបអូសប្រេងរបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ៊ីរ៉ង់តវ៉ានឹងអាម៉េរិកចំពោះបំណងរឹបអូសប្រេងរបស់ខ្លួន ប្រភពរូប៖ Military Watch Magazine

អ៊ីរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅឯកអគ្គរដ្ឋទូតស្វីសប្រចាំប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៧ ដើម្បីប្រឆាំងនឹងអាម៉េរិក ចំពោះបំណងរឹបអូសយកប្រេងឆៅរបស់អ៊ីរ៉ង់ ដែលត្រូវបានក្រិកឃាត់ទុកក្នុងដែនទឹករបស់ខ្លួន។

នាវាដឹកប្រេងដែលមានទង់ជាតិអ៊ីរ៉ង់ និងប្រតិបត្តិការដោយក្រុមហ៊ុនរុស្ស៊ី កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសតួកគី។ បន្ទាប់ត្រូវបានក្រិកឃាត់ទុកក្នុងដែនទឹកក្រិកកាលពីខែមុន។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយដកស្រង់ប្រភពផ្សេងៗគ្នាថា នាវាដឹកប្រេងបានផ្ទុកប្រេងឆៅអ៊ីរ៉ង់ប្រហែល ១១៥,០០០ តោន ហើយសហរដ្ឋអាមេរិក បានស្នើសុំឱ្យក្រិកជួយក្នុងការដឹកជញ្ជូនប្រេងឆៅនៅលើកប៉ាល់នោះទៅកាន់សហរដ្ឋអាមេរិក។

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្តាច់ទំនាក់ទំនងការទូត បន្ទាប់ពីបដិវត្តអ៊ីស្លាមអ៊ីរ៉ង់នៅឆ្នាំ ១៩៧៩។ ភាគីទាំងពីរបានបង្កើតការិយាល័យតំណាងនៅក្នុងរដ្ឋធានីរបស់គ្នាទៅវិញទៅមក គឺស្ថានទូតប៉ាគីស្ថាន នៅទីក្រុងវ៉ាស៊ីនតោន និងស្ថានទូតស្វីស នៅទីក្រុងតេហេរ៉ង់រដ្ឋធានីនៃប្រទេសអ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មានសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ បានដកស្រង់សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៧ បានរាយការណ៍ថា ភាគីអ៊ីរ៉ង់ទាមទារឱ្យដោះលែងកប៉ាល់ដឹកប្រេងជាបន្ទាន់ហើយថា ទំនិញនៅលើនោះមិនគួរត្រូវបានឃាត់ទុកឡើយ។ សេចក្តីថ្លែងការណ៍បាននិយាយថា ភាគីអ៊ីរ៉ង់សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ "ការរំលោភជាបន្តបន្ទាប់នៃច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិស្តីពីដែនសមុទ្រ" របស់អាម៉េរិក។

មួយថ្ងៃមុននេះ រ៉យទ័របានរាយការណ៍ ដោយដកស្រង់ប្រភពនៅក្នុងវិស័យដឹកជញ្ជូនក្រិកថា ក្រសួងយុត្តិធម៌អាម៉េរិក ធ្លាប់បានជូនដំណឹងដល់ក្រិកថា កប៉ាល់កំពុងដឹកប្រេងឆៅរបស់អ៊ីរ៉ង់។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើនាវាដឹកប្រេងនោះ ត្រូវបានឃុំខ្លួន ពីបទរំលោភលើទណ្ឌកម្មប្រឆាំងរុស្ស៊ី ឬប្រឆាំងអ៊ីរ៉ង់។

នៅក្នុងខែកុម្ភៈឆ្នាំនេះ កប៉ាល់រុស្ស៊ីចំនួន ៥ រួមទាំងកប៉ាល់ដឹកប្រេងនេះ ត្រូវបានដាក់ទណ្ឌកម្មសម្រាប់ការទាក់ទងរបស់ពួកគេជាមួយធនាគារទំនាក់ទំនងឧស្សាហកម្មរុស្ស៊ី ដែលជាគោលដៅនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ខណៈក្រុមហ៊ុនរុស្ស៊ីដែលប្រតិបត្តិការកប៉ាល់ដឹកប្រេងត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកនៅថ្ងៃទី ៨ នៃខែនេះ។

ប្រភពជាច្រើនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី ២៦ ថាទំនិញនៅលើកប៉ាល់ត្រូវបានផ្ទេរទៅកប៉ាល់មួយផ្សេងទៀតដែលដំណើរការដោយក្រុមហ៊ុនក្រិក ហើយនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ ហើយ គិតត្រឹមថ្ងៃទី ២៧ នេះ សហរដ្ឋអាមេរិក និងរុស្ស៊ីមិនទាន់បានឆ្លើយតបទៅនឹងរបាយការណ៍ពាក់ព័ន្ធនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ដើមឡើយកប៉ាល់ដឹកប្រេងបានបង្ហោះទង់ជាតិរុស្ស៊ី ប៉ុន្តែនៅថ្ងៃទី ១ ខែឧសភា វាត្រូវបានប្តូរទៅជាទង់ជាតិអ៊ីរ៉ង់។ ប្រទេសក្រិចបានឃុំខ្លួនកប៉ាល់ដឹកប្រេងកាលពីខែមេសា ក្រោមហេតុផលថា ខ្លួនបានរំលោភលើការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើប្រទេសរុស្ស៊ី ហើយក្រោយមកបានដោះលែងកប៉ាល់ដឹកប្រេង ជុំវិញការសង្ស័យអំពីកម្មសិទ្ធិរបស់កប៉ាល់។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជានាវាដឹកប្រេង នៅតែស្ថិតក្នុងដែនទឹកក្រិក តាំងពីពេលនោះមក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង