Cctime ezgif.com resize
Img 0571

តម្លៃសាកថ្ម«រថយន្តអគ្គិសនី»ថោកជាង០៣ដងធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធាន បទ៖ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា បានមានប្រសាសន៍ថា ស្ថានីយសាកយានយន្ត អគ្គិសនី នឹងមានការអភិវឌ្ឍស្របតាមកំណើនយានយន្តអគ្គិសនី តម្លៃប្រើប្រាស់យានយន្តអគ្គិសនីថោក ជាងការប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ៣ដង។

កម្មវិធីMPWT Live Showនេះ បង្កើតឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំ ទូលាយ និងសម្បូរបែបជូនបងប្អូនប្រជាពលរដ្ឋអំពីបេសកកម្ម ចក្ខុវិស័យ កិច្ចខិតខំប្រឹងប្រែង សមិទ្ធផល និងវឌ្ឍនភាពការងាររបស់ក្រសួង ផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំក្រសួងជាមួយបងប្អូនប្រជាពលរដ្ឋ និងឆ្លើយតបរាល់ចម្ងល់នានារបស់សាធារណជនពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូនផងដែរ។

ថ្លែងក្នុងមតិស្វាគមន៍ពេលចាប់ផ្តើមកម្មវិធី ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចរន្តកើនឡើងនៃការ ប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា ក៏ដូចជាពិភពលោក និង បានបន្ថែមថា៖ ក្រសួងបានខិតខំប្រឹងប្រែងរៀបចំគោលនយោបាយដឹកជញ្ជូន ក្នុងនោះមានមួយផ្នែកនិយាយអំពីការប្រើប្រាស់យានយន្តអគ្គិសនីផងដែរនៅកម្ពុជា។ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ដើម្បីឱ្យការបញ្ចេញឧស្ម័នកាបូនធ្លាក់នៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងជំរុញការប្រើប្រាស់យាន យន្តអគ្គិសនីឱ្យបានប្រមាណ៤០% នៅឆ្នាំ២០៥០ និងម៉ូតូ៧០% នៅឆ្នាំ២០៥០។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពនៃការបំពេញការងាររបស់ក្រសួង ទាក់ទងនឹងយានយន្តអគ្គិសនីដែលក្នុងនោះរួមមាន៖ ក្រសួងបានជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី ឯកឧត្តមឯកអគ្គរដ្ឋទូតអង់គ្លេស ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ដើម្បីពិភាក្សាអំពីការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ ហើយក្រសួងក៏បានសហការជាមួយEnergy Lab និងGIZដើម្បីផ្សព្វផ្សាយបន្ថែម បានរៀបចំការតាំងពិព័រណ៌យានយន្តអគ្គិសនីនៅទីស្ដីការក្រសួងដែលមានក្រុមហ៊ុនចំនួន១២ បានចូលរួមដើម្បីផ្សព្វផ្សាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះផងដែរ ក្រសួងក៏បានសហការជាមួយក្រុមហ៊ុនចែកចាយប្រេងដូចជា៖ ក្រុមហ៊ុនកាល់តិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនPTT ក្រុមហ៊ុនសូគីមិច និងក្រុមហ៊ុនតេលា ដើម្បីឱ្យផ្នែកឯកជនអាចដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនី នៅតាមស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋប្រើប្រាស់យាន យន្តអគ្គិសនីឱ្យបានច្រើន ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងការបំពុល បរិស្ថាន និងបានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា និងបានក្រើនរំលឹកផងដែរថាបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍បានបង្ក ឱ្យមនុស្សស្លាប់ជាមធ្យមពី៤នាក់ទៅ៥នាក់ក្នុងមួយថ្ងៃ និងរបួសជាច្រើននាក់ ខាតបង់ទ្រព្យសម្បត្តិ និង ថវិការហូតទៅដល់៣០០ ទៅ៤៥០ លានដុល្លាក្នុងមួយឆ្នាំ។

សូមជម្រាបជូនថា៖ កម្មវិធីMPWT Live Show នេះជាកម្មវិធីផ្សាយផ្ទាល់ទាក់ទងនឹង“វឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន ជាកម្មវិធីធ្វើការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងដើម្បី បង្ហាញជូនអំពីវឌ្ឍនភាព សមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលលើ ការងារស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ទៅកាន់ប្រជាពលរដ្ឋ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង