Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ចិនចោទអាម៉េរិកថាមានចេតនា«និយាយលាបពណ៌ខ្លួន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និយាយអំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិនក្នុងអំឡុងពេលព្រឹត្តិការណ៍មួយដែលរៀបចំដោយសមាគមអាស៊ីនៅសាកលវិទ្យាល័យ George Washington ។

ប៉េកាំង៖ ក្រសួងការបរទេសចិន នៅថ្ងៃសុក្រ ទី២៧ ខែឧសភា បានចោទប្រកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប៊្លីនខេន ពីបទ «លាបពណ៌» ប្រទេសខ្លួន បន្ទាប់ពីមន្ត្រីអាម៉េរិក ថ្លែងសុន្ទរកថា អំពាវនាវឱ្យមានសកម្មភាព ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ទីក្រុងប៉េកាំង។

មន្រ្តីចិនបានគូសបញ្ជាក់ថាសុន្ទរកថារបស់ ប៊្លីនខេន "ផ្សព្វផ្សាយព័ត៌មានមិនពិត បំផ្លើសការគំរាមកំហែងរបស់ចិន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យខូចដល់គោលនយោបាយក្នុងស្រុក និងបរទេសរបស់ចិន" ។

ជាមួយគ្នានេះដែរនៅក្នុងសុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍លោក ប៊្លីនខេន បានព្រមានអំពី "ចេតនារបស់ប្រទេសចិនក្នុងការរៀបចំសណ្តាប់ធ្នាប់អន្តរជាតិ" ហើយបានអំពាវនាវឱ្យមានការការពារសណ្តាប់ធ្នាប់ពិភពលោក។ លោកក៏បានចោទប្រកាន់ទីក្រុងប៉េកាំងពីការបង្កើនភាពតានតឹងលើកោះតៃវ៉ាន់ ដែលជាកោះបានប្រាកសឯករាជ្យ ដែលចិនទាមទារជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបាននិយាយថាទីក្រុងប៉េកាំងបាន "កាត់ផ្តាច់ទំនាក់ទំនងរបស់តៃវ៉ាន់ជាមួយបណ្តាប្រទេសជុំវិញពិភពលោក និងរារាំងវាពីការចូលរួមក្នុងអង្គការអន្តរជាតិ" ។

ទន្ទឹមនិងនេះ លោក Wang Yi នាថ្ងៃថ្ងៃសុក្រនេះបាននិយាយថា ប្រទេសចិន "ប្រឆាំងយ៉ាងម៉ឺងម៉ាត់" ចំពោះសុន្ទរកថារបស់លោក ប៊្លីនខេន ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោនបានស្វែងរក "ការទប់ស្កាត់ និងបង្ក្រាបការអភិវឌ្ឍន៍របស់ប្រទេសចិន និងរក្សាអនុត្តរភាព និងអំណាចរបស់សហរដ្ឋអាមេរិក" ៕

Khcct banner

អត្ថបទទាក់ទង