Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ទិន្នន័យបង្ហាញថា«ការបាញ់ប្រហារធំៗនៅអាម៉េរិកមាន ២១០ ករណីក្នុងឆ្នាំនេះ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
 ទិន្នន័យបង្ហាញថា«ការបាញ់ប្រហារធំៗនៅអាម៉េរិកមាន ២១០ ករណីក្នុងឆ្នាំនេះ» 

អាម៉េរិក៖ យោងតាមស្ថិតិពីគេហទំព័រ "Gun Violence Archives" របស់អង្គការមិនរកប្រាក់ចំណេញមួយបានបង្ហាញថា គិតត្រឹមថ្ងៃទី ២១ ខែឧសភានេះ មានការបាញ់ប្រហារទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិកចំនួន ២១០ ករណីក្នុងឆ្នាំនេះ ដោយមានអ្នកស្លាប់សរុបក្នុងឧប្បត្តិហេតុទាក់ទងនឹងកាំភ្លើងផ្សេងៗលើសពី ១៦,៧០០ ។

មូលហេតុនៃឧប្បត្តិហេតុបាញ់ប្រហារជាញឹកញាប់ គឺដោយសារតែបញ្ហានយោបាយ និងរដ្ឋាភិបាល បានគេចពីការទទួលខុសត្រូវបទប្បញ្ញត្តិរបស់ខ្លួន ដែលបណ្តាលឱ្យមានការរីករាលដាលនៃករណីបាញ់សម្លាប់ដោយកាំភ្លើង។

ចំណែកខ្សែសង្វាក់ឧស្សាហកម្មទាក់ទងនឹងការផលិត ការលក់ និងការប្រើប្រាស់កាំភ្លើង បានបង្កើតក្រុមធំៗមួយចំនួន ហើយអង្គការកាំភ្លើងដូចជា សមាគមកាំភ្លើងជាតិ បានជ្រាបចូលទៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតនយោបាយអាម៉េរិក។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៤ កន្លងទៅនេះ ការបាញ់ប្រហារមួយបានកើតឡើងនៅសាលាបឋមសិក្សាក្នុងទីក្រុង Uvalde ភាគខាងត្បូងរដ្ឋតិចសាស់ បុរសអាយុ ១៨ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារទៅលើសិក្សនិងគ្រូ ដោយសម្លាប់មនុស្សជាង ២០ នាក់រួមទាំងកុមារ ១៩ នាក់។ នេះជាការបាញ់ប្រហារនៅសាលារៀនដ៏សាហាវបំផុតមួយនៅអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង