Yearendyearend1140x150

ប្រទេសចិនមើលឃើញការធ្លាក់ចុះនៃប្រាក់ចំណេញឧស្សាហកម្មក្នុងខែមេសានេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រោងចក្រឧស្សាហកម្មផលិតរថយន្ត

ចិន៖ ការិយាល័យស្ថិតិជាតិ (NBS) បានឱ្យដឹងថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មធំៗ របស់ចិន បានធ្លាក់ចុះ ៤,៣ ភាគរយនៅក្នុងខែមេសា ជាការធ្លាក់ចុះយ៉ាងខ្លាំងពី ៣៤,៩ ភាគរយកាលពីខែមីនា ដោយសារតែផលិតកម្ម សន្ទុះនៃការលក់ និង ការស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចទូទាំងប្រទេស។

ប្រាក់ចំណូលប្រតិបត្តិការរបស់សហគ្រាសឧស្សាហកម្មបានកើនឡើង ៥,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាការប្រសើរឡើងគួរឱ្យកត់សម្គាល់ពីការធ្លាក់ចុះ ១១,១ ភាគរយនៅក្នុងខែមីនា។

បើនិយាយពីផលិតកម្មនិងការលក់វិញ តម្លៃបន្ថែមនៃឧស្សាហកម្មដែលមានទំហំលើសកំណត់ បានកើនឡើង ៣,៩ ភាគរយនៅក្នុងខែមេសា ដោយផ្លាស់ប្តូរពីអវិជ្ជមានទៅជាវិជ្ជមានពីអត្រាកំណើន ១,១ ភាគរយនៅក្នុងខែមីនា។

ប្រាក់ចំណេញសហគ្រាសឧស្សាហកម្ម ដែលមានទំហំលើសពីការកំណត់ទទួលបានប្រាក់ចំណេញសរុបចំនួន ៤៧៨,១៤ ពាន់លានយ័ន (ប្រហែល ៦៦,៨ ពាន់លានដុល្លារអាមេរិក) នៅក្នុងខែមេសា។ ក្នុងចំណោមឧស្សាហកម្ម ៤១ ប្រភេទ មាន ៨០ ភាគរយនៃសហគ្រាសទាំងនោះបានមើលឃើញពីភាពប្រសើរឡើងនៃប្រាក់ចំណេញ ហើយជាងពាក់កណ្តាលនៃសហគ្រាទាំងនោះ ទទួលបានប្រាក់ចំណេញវិជ្ជមាន។

តម្រូវការទីផ្សាររថយន្តគ្រឿងបរិក្ខារ ពិសេសគ្រឿងយន្តអគ្គិសនី និងឧស្សាហកម្មផ្សេងៗមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងខែមេសា។ ប្រាក់ចំណេញនៃឧស្សាហកម្មរថយន្តបានកើនឡើង ២៩.៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រាក់ចំណេញក្នុងវិស័យឧបករណ៍ បានកើនឡើង ៨៧.៥ ភាគរយបន្ទាប់ពីធ្លាក់ចុះ ២០.៥ ភាគរយនៅក្នុងខែមីនា។ ចំណែកប្រាក់ចំណេញក្នុងវិស័យអគ្គិសនីនិងគ្រឿងម៉ាស៊ីនបានកើនឡើង ៣៣,៩ ភាគរយបន្ទាប់ពីធ្លាក់ចុះ ២៨,៦ ភាគរយនៅក្នុងខែមីនា។

បើយោងតាមការិយាល័យស្ថិតិជាតិ (NBS) ប្រទេសចិននៅតែមើលឃើញពីការធ្លាក់ចុះប្រាក់ចំណេញឧស្សាហកម្មយ៉ាងខ្លាំងក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ ដោយសារតែតម្រូវការទីផ្សារមិនទាន់ងើបឡើងវិញ ការធ្លាក់ចុះតម្លៃឧស្សាហកម្មនិងតម្លៃជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង