Yearendyearend1140x150

កម្ពុជា-វៀតណាមជំរុញដាក់ឱ្យដំណើរការឡើងវិញទាំងស្រុងនូវការធ្វើដំណើរនិងការដឹកជញ្ជូន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ការធ្វើដំណើរនិងការដឹកជញ្ជូននៅតាមព្រំដែនកម្ពុជាវៀតណាម (រូបភាព៖ kampucheathmey)

ភ្នំពេញ៖ កម្ពុជា-វៀតណាម បានឯកភាពជំរុញឱ្យដំណើរការឡើងវិញទាំងស្រុងនូវការធ្វើដំណើរនិងការដឹកជញ្ជូនរវាងប្រទេសទាំងពីរ។ ការជំរុញនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីទ្រទ្រង់ដល់ការជំរុញដាក់ឱ្យដំណើរការឡើងវិញទាំងស្រុងនូវសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាស នៅក្នុងឱកាសជួបប្រជុំពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ង្វៀង វ៉ាន់ហុង រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ភាគីទាំងពីរបានឯកភាពគ្នាផ្ដោតសំខាន់លើមុំយុទ្ធសាស្ត្រមួយចំនួន ដើម្បីទ្រទ្រង់ដល់ការជំរុញដាក់ឱ្យដំណើរការឡើងវិញទាំងស្រុងនូវសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរនាពេលខាងមុខ។

ចំណុចសំខាន់ទាំងនោះរួមមាន ការជំរុញឱ្យដំណើរការឡើងវិញទាំងស្រុងនូវការធ្វើដំណើរនិងារដឹកជញ្ជូន និង ការរួមគ្នារៀបចំកញ្ចប់ទេសចរណ៍សម្រាប់ប្រទេសទាំងពីរ។ ក្នុងន័យនេះ ភាគីទាងសងខាងបានបង្ហាញការតាំងចិត្ត ក្នុងការជំរុញនិងសម្រួលបន្ថែមដល់ជើងហោះហើរអន្តរជាតិរវាងគោលដៅទេសចរណ៍របស់ប្រទេសទាំងពីរ ក៏ដូចជាសម្រួលបន្ថែមដល់ការហោះហើរមកពីប្រទេសទីបី, ប្ដេជ្ញាចិត្តពន្លឿនការចាប់ផ្ដើមទេសចរណ៍បើកបរដោយខ្លួនឯង(Self-Driving Tour) រវាងប្រទេសទាំងពីរ។

បន្ថែមពីនេះ ភាគីទាំងពីររំពឹងថានឹងតភ្ជាប់ខ្សែទេសចរណ៍តាមនាវាសមុទ្រទាំងអស់ទៅកាន់កំពងើផែទេសចរណ៍អន្តរជាតិខេត្តកំពត នៅពេលដែលការសាងសង់ត្រូវបានបញ្ចប់។ ភាគីទាំងពីរបានបង្ហាញឆន្ទៈរួមគ្នាក្នុងការធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើត និងផ្ដល់ជូននូវកញ្ចប់ទេសចរណ៍រួម ក្រោមលក្ខខណ្ឌនៃការផ្សព្វផ្សាយ«ប្រទេសពីរ គោលដៅមួយ» សំដៅខិតខំប្រឹងប្រែងទាក់ទាញទេសចរពីប្រទេសទាំងពីរ ក៏ដូចជាទេសចរមកពីប្រទេសទីបី ឱ្យមកទស្សនាប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាស។

រីឯចំណុចសំខាន់ផ្សេងៗទៀតគឺ ការបង្កើនសកម្មភាពផ្សព្វផ្សាយ និងទីផ្សាររួមគ្នាកាន់តែខ្លាំងឡើង និងប្បរកបដោយប្រសិទ្ធិភាព, ការជំរុញអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទែសចរណ៍បន្ថែម, និងការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍។ ក្នុងន័យនេះ ភាគីទាំងពីរនឹងមានជាការរៀបចំរួមគ្នានូវដំណើរទស្សនកិច្ចស្វែងយល់ពីគ្នា បង្កើនជំនួបធុរកិច្ចរវាងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែខ្លាំង ការចូលរួមពិព័រណ៍ទេសចរណ៍នៅក្នុងប្រទេសទាំងពីរ និងមានជាការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាវៀតណាមនិងភាសាខ្មែរជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង