Yearendyearend1140x150

កញ្ញា ថូ ច័ន្ទបុប្ផា បញ្ចប់ការសិក្សាដោយទទួលបានមេដាយមាស

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ថៃ៖ កញ្ញា ថូ ច័ន្ទបុប្ផា បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ ២០១២ និងបានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យប៊ូរផា។ កញ្ញា បុប្ផា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដោយទទួលបានមេដាយ នៃមហាវិទ្យាល័យឱសថសាស្ត្រ។ បច្ចុប្បន្នកញ្ញា បុប្ផា កំពុងតែបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn University) ផងដែរ។

កញ្ញាបុប្ផា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញឱសថសាស្ត្រ ពីសាកលវិទ្យល័យប៊ូរផា ក្នុងឆ្នាំ ២០១៩។ ក្រោយបញ្ចប់ការសិក្សា កញ្ញាមិនត្រឹមតែទទួលបានសញ្ញាបត្របញ្ចប់ការសិក្សាដូចនិស្សិតដ៏ទៃទៀតឡើយ កញ្ញាថែមទាំងបញ្ចប់ការសិក្សា ដោយទទួលបានមេដាយមានថែមទៀតផង។

កញ្ញាបុប្ផា បានប្រាប់ស៊ីស៊ីថាមស៍ថា មេដាយមាសនេះ នឹងផ្ដល់ឱ្យសិស្សដែលបញ្ចប់ការសិក្សាដោយទទួលបាន GPA ខ្ពស់បំផុតនៅក្នុងជំនាន់នៃការសិក្សារបស់មហាវិទ្យាល័យនីមួយៗ។ បន្ថែមពីនេះទៀត គឺសិស្សនិស្សិត ដែលមិនធ្លាប់ទទួលបានពិន្ទុនៃការសិក្សារបស់ពួកគេក្រោមD+ ។

កញ្ញាបុប្ផា បានបន្ដថា មូលហេតុដែលកញ្ញាទទួលបានមេដាយមាសនេះ ពិព្រោះការខិតខំប្រឹងប្រែរៀនសូត្រ ដែឡធ្វើឱ្យកញ្ញាទទួលបាន GPA ខ្ពស់បំផុត នៅក្នុងជំនាន់នៃមហាវិទ្យាល័យ ដែលកញ្ញាបានសិក្សា។

គួរបញ្ជាក់ថាក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ កញ្ញាបុប្ផា បានចូលបម្រើការងារនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល និងបច្ចុប្បន្ននេះ កញ្ញាក៏កំពុងតែបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់Pharmaceutical Sciences and Technology នៅសាកលវិទ្យាល័យជូឡាឡុងកនផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង