Cc time
Cct850x100 1
Itt 0  web banner

បុរសពីអ្នកថតគេឈ្លោះគ្នាយកទៅផុសនៅបណ្ដាញសង្គម ត្រូវបានតុលាការកាត់ទោសឲ្យសុំទោសជាសាធារណៈ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សកាន់តែច្រើនឡើងៗប្រើប្រាស់បណ្ដាញសង្គមផុសវីដេអូខ្លីៗ ដើម្បីបង្ហាញអំពីស្ថានភាពរស់នៅរបស់ពួកគេ ឬអ្វីដែលពួកគេបានឃើញ។ ទោះជាយ៉ាងណាក៏ដោយ បណ្ដាញអ៊ីនធឺណិត ក៏ស្ថិតនៅក្រៅប្រព័ន្ធតុលាការដែរ ហើយការផុសវីដេអូនឹងទទួលខុសត្រូវផ្លូវច្បាប់ចំពោះការរំលោភបំពានសិទ្ធិ។

តុលាការប្រជាជននៃស្រុក Suining ខេត្ត Jiangsu បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី ២៤ ស្តីពីករណីជម្លោះបែបនេះ ។

អ្នកផុសវីដេអូការឈ្លោះប្រកែកគ្នារវាងម្តាយក្មេកនិងកូនប្រសារនៅលើវេទិកាវីដេអូខ្លីត្រូវបានកាត់ទោសមិនត្រឹមតែសុំទោសជាសាធារណៈទេ ថែមទាំងត្រូវបង់ថ្លៃចំណាយដែលពាក់ព័ន្ធទៀត ហើយក៏ត្រូវសង ជំងឺ ចិត្តផងដែរ។

ដោយសារតែជម្លោះក្នុងគ្រួសារ អ្នកស្រី Du បានឈ្លោះប្រកែកគ្នាជាមួយប៉ាម៉ាក់ក្មេកក្នុងផ្សារលក់ទំនិញមួយ ពេលនោះមានមនុស្សជាច្រើនចោមរោមមើល ។ពេលនោះ លោក Zhou បានថតវីដេអូនិងផុសនៅលើបណ្តាញសង្គម ដោយរៀបរាប់ពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកស្រីDu ដូចជា «អ្នកកំពុងឈ្លោះគ្នាជាអ្នកណា រស់នៅខេត្តណា ធ្វើការងារអ្វី និងស្ថានភាពអាពាហ៍ពិពាហ៍យ៉ាងដូចម្តេច» ហើយក៏យកវីដេអូនេះផុសក្នុងគ្រុប WeChat ដោយមានអ្នកទស្សនា យ៉ាងច្រើន។

បុរសឈ្មោះ Wang ក៏បានផុសវីដេអូនៅក្នុង WeChat ស្រដៀងគ្នាផងដែរ ដោយអ្នកទាំងពីរបានធ្វើការជេរប្រមាថទៅលើលោកស្រី Du ដូចជា "គាត់ឆ្នាស់ដូចមេខ្លា" ជាដើម។

ម្ចាស់រូបថតគឺលោកស្រី Du យល់ឃើញថា ទង្វើរបស់អ្នកទាំងពីរខាងលើបានរំលោភសិទ្ធិស្របច្បាប់របស់គាត់ ហើយបានដាក់ពាក្យប្តឹងទៅតុលាការ សុំឱ្យតុលាការបង្គាប់ឱ្យភាគីម្ខាងទៀតបញ្ឈប់ការរំលោភបំពាន ធ្វើការសុំទោសជាសាធារណៈ និងសងជំងឺចិត្ត។ ជាមួយគ្នានេះ លោកស្រីក៏បានប្តឹងដល់ក្រុមហ៊ុនបណ្តាញសង្គមផងដែរ អោយក្រុមហ៊ុនទទួលខុសត្រូវលើការបំពានសិទ្ធគាត់។

តុលាការស្រុក Suining បានចាត់ទុកថា វីដេអូដែលបានផុសដោយ លោក Zhou និង លោក Wang នៅលើបណ្តាញសង្គម និងគ្រុប WeChat ដោយមានបង្ហាញឈ្មោះ អាសយដ្ឋានទីកន្លែងការងារ ស្ថានភាពអាពាហ៍ពិពាហ៍ និងព័ត៌មានផ្សេងទៀតរបស់លោកស្រី Du និងបានបញ្ចេញមតិប្រមាថលើលោកស្រី Du ។ តុលាការបានសម្រេចកាត់ទោសលោក Zhou និង លោក Wang ឲ្យលុបចោលវីដេអូ ធ្វើការសុំទោសជាសាធារណៈ និងបង់ប្រាក់ចំនួន ៤៦០០ យន់សម្រាប់កំរៃការស៊ើបអង្កេតរឿងក្តីមួយនេះ និង ៥០០០ យន់ផ្សេងទៀតជាលុយសងជំងឺចិត្ត ។

ចំពោះក្រុមហ៊ុនបណ្តាញសង្គមវិញ មិនត្រូវបានតុលាការយកកំហុសនោះទេ ឬផ្តល់សំណងអ្វីទៅដើមបណ្តឹងនោះទេ៕

Khcct banner

អត្ថបទទាក់ទង