Yearendyearend1140x150
Img 0571

ភ្លៀងមួយមេធំ«បណ្តាលឲ្យទីក្រុងហាណូយរងការខូចខាតយ៉ាងដំណំ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហាណូយ៖ ភ្លៀងធ្លាក់មួយមេធំកាលពីថ្ងៃច័ន្ទបានបណ្តាលឲ្យតំបន់មួយចំនួនធំក្នុងប្រទេសវៀតណាមរងការប៉ះពាលជាខ្លាំង ដោយពលរដ្ឋវៀតណាមបានបាត់បងផ្ទះសម្បែង ខូចខាតទ្រព្យសម្បត្តិផ្សេងៗជាច្រើននេះបើយោងតាមការផ្សាយរបស់កាសែតវៀតណាម VN Express.

មន្រ្តីវៀតណាមបានគូសបញ្ជាក់ថា ស្រុក Hoang Mai នៃទីក្រុងហាណូយ បានកត់ត្រាកម្រិតទឹកភ្លៀងលើសពី ១៣០ មីលីម៉ែត្រ ចាប់ពីយប់ថ្ងៃច័ន្ទ បន្ទាប់មក ស្រុក Hai Ba Trung មានកម្រិត ១០០ មីលីម៉ែត្រ និងស្រុក Hoan Kiem,មានកម្រិត ៨០ មីលីម៉ែត្រ ។ មន្រ្តបន្តថា ផ្លូវ Co Linh និង Ngoc Lam នៅ Long Bien ត្រូវបានជន់លិចយ៉ាងខ្លាំង ដោយកំណាត់ក្រោមស្ពានអាកាសលើផ្លូវ ធៀន ឌឹក មានជម្រៅជាង ៣០សង់ទីម៉ែត្រ បណ្ដាលឲ្យរថយន្តបន្ថយល្បឿន ហើយម៉ូតូខ្លះត្រូវជន់លិចមិនអាចបើកបានទៀត។

ដោយឡែកជំនន់ទឹកភ្លៀងបានកើតឡើងនៅអំឡុងពេលម៉ោងខ្ពស់បំផុតនៅព្រឹកថ្ងៃអង្គារ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅផ្លូវ Khuat Duy Tien រថយន្តត្រូវបានកកស្ទះនៅឡើយ ចំណែកម៉ូតូត្រូវរត់លើចិញ្ចើមផ្លូវ ហើយស្ថានភាពស្រដៀងគ្នានេះបានកើតឡើងនៅតាមដងផ្លូវផ្សេងទៀតដូចជា Dai La, Tran Huu Duc, Truong Chinh, Tay Son និង Ho Tung Mau។

លោក Ngo Van Thuc ប្រធានគណៈកម្មាធិការគ្រប់គ្រងទីក្រុង Bac Ninh បាននិយាយថា ផ្នែកនេះគឺជាចំណុចទាបបំផុតនៃទីក្រុង ដែលពន្យល់ពីការជន់លិចយ៉ាងខ្លាំង។ លោកបន្តថា មានម៉ាស៊ីនបូមទឹកស្វ័យប្រវត្តិរួចហើយ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ លោកបានបន្ថែមថា "យើងកំពុងចល័តបុគ្គលិកបរិស្ថានក្នុងទីក្រុងទាំងអស់ឱ្យទៅត្រួតពិនិត្យ និងព្រមានប្រជាជន ហើយលោកនឹង បន្ថែមម៉ាស៊ីនបូមទឹកបន្ថែមទៀតទៅកាន់ផ្នែកក្រោមស្ពាន Lac Long Quan ដើម្បីយកទឹកចេញ"។

ជាមួយគ្នានេះដែរ គណៈកម្មាធិការជាតិដឹកនាំការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បាននិយាយថា ផ្ទះចំនួន ៣៧ ខ្នងបានរងការខូចខាត ដំណាំចំនួន ១.០០០ ហិកតា និងវារីវប្បកម្ម ១០ ហិចតា ក៏ត្រូវបានជន់លិចចាប់ពីយប់ថ្ងៃចន្ទ។ មន្រ្តីក៏បានរាយការណ៍ថា ថ្ម និងកម្ទេចថ្មបានធ្លាក់មកលើផ្លូវក្នុងតំបន់មួយចំនួន ហើយតំបន់សម្ពាធទាបមួយនៅលើតំបន់ភាគខាងជើងប្រទេសវៀតណាមបានបង្កឱ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី ១៩ ខែឧសភា ប៉ុន្តែកម្រិតខ្លាំងបំផុតបានលេចចេញតាំងពីថ្ងៃសៅរ៍មុនមក។

អ្នកឧតុនិយមបាននិយាយថា ភ្លៀងធ្លាក់យ៉ាងទូលំទូលាយ គួរតែស្រកចុះ ចាប់ពីថ្ងៃពុធ នៅភាគខាងជើង និងកណ្តាលប្រទេសវៀតណាម ទោះបីជាតំបន់ភ្នំនៅភាគខាងជើង អាចនឹងមានភ្លៀងបន្តធ្លាក់ជាច្រើនថ្ងៃទៀតក៏ដោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង