Yearendyearend1140x150

អ្នកជំនាញនឹងបើកកិច្ចពិភាក្សាតុមូលស្តីពី «ការប្រឈមមុខដាក់គ្នាខាងនយោបាយរវាងចិន និងអាមេរិក»

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី២៩ ឧសភានេះ ក្រុមអ្នកជំនាញនឹងបើកកិច្ចពិភាក្សាតុមូលស្តីពី «ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិននិងសហរដ្ឋអាមេរិក»។ គោលបំណងនៃកិច្ចពិភាក្សានេះគឺ ដើម្បីរួមចំណែកបកស្រាយពីមូលហេតុ និងគោលបំណងនៃការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងមហាអំណាចទាំងពីរ និង ផលវិបាកនានា ដែលអាចកើតមានពីការប្រឈមមុខដាក់គ្នានេះ។

នៅក្នុងកិច្ចពិភាក្សានេះដែរ កម្ពុជាក៏មានវាគ្មិនសំខាន់ៗចំនួន៤នាក់ ដែលនឹងចូលរួម៖ ១. លោកសាស្ត្រាចារ្យបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ ២. លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ប្រចាំប្រទេសកម្ពុជា ៣. ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ៤. ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន អាមេរិក
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង