Yearendyearend1140x150

ផ្លូវយន្តហោះរត់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរត្រូវបានតភ្ជាប់ទាំងស្រុង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (រូបភាព៖ ស្ថានទូតចិនប្រចាំកម្ពុជា) 

ភ្នំពេញ៖ ផ្លូវយន្តហោះរត់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលវិនិយោគសាងសង់ដោយភាគីចិន ត្រូវបានតភ្ជាប់ទាំងស្រុង។ ផ្លូវរត់ក្នុងតំបន់ហោះហើរមានប្រវែង៣៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ។ នេះបើយោងតាមព័ត៌មានរបស់សារព័ត៌មានChina News Service នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងអំឡុងពេលនៃការសាងសង់ វិស្វករបានជម្នះលើផលប៉ះពាល់មិនអំណោយផលដូចជា ជំងឺកូវីដ សីតុណ្ហភាពខ្ពស់ ភ្លៀងធ្លាក់ កង្វះខាតរូបធាតុ និងរយៈពេលយូរក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រជាដើម បាននាំយកឧបករណ៍បរិក្ខាជំនាញ បានជួយលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពការដ្ឋានគួរឱ្យកត់សម្គាល់ និងព្រមទាំងសម្រេចបានការងារមុនពេលកំណត់។

គម្រោងខាងលើនេះមានចម្ងាយប្រហែល៤០គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត និងមានចម្ងាយ៥១គីឡូម៉ែត្រពីក្រុងសៀមរាប អាកាសយានដ្ឋានខាងលើនេះគ្របដណ្តប់លើផ្ទៃដីចំនួន៧០០ហិកតា ជាមួយនឹងដីអភិវឌ្ឍអាជីវកម្មដែលនៅជុំវិញមានផ្ទៃដីចំនួន១០០០ហិកតា និងផ្លូវថ្នល់ប្រើប្រាស់ជាពិសេសនៅក្នុងអាកាសយានដ្ឋានដែលមានប្រវែង២៤.៥គីឡូម៉ែត្រផ្សេងទៀតត្រូវបានចាត់ទុកជាផ្នែកមួយនៃគម្រោងអាកាសយានដ្ឋានដែលអាចដំណើរការដោយឯករាជ្យ គ្រោងនឹងដាក់ឱ្យដំណើរការនៅខែតុលាឆ្នាំ២០២៣។

គម្រោងខាងលើនេះត្រូវបានវិនិយោគនិងសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលបានចុះបញ្ជីរួមគ្នាក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុនចិនចំនួន៣គឺក្រុមហ៊ុនYunnan Investment Group, ក្រុមហ៊ុនYunnan Construction and Investment Group និងក្រុមហ៊ុនYunnan Airport Group។

គម្រោងនេះបានជួយកែលម្អកម្រិតហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ បង្កើតឱកាសការងារកាន់តែច្រើន និងជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងជួយការការពារប្រាសាទអង្គរវត្តឱ្យកាន់តែល្អប្រសើរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង