Cc time
Cct850x100 1
Itt 0  web banner

ចិនប្រាប់ជប៉ុននិងអាម៉េរិកឱ្យ«ប្រយ័ត្នសម្តី»លើបញ្ហាតំបន់តៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
មេដឹកនាំចិន នឹងលោកបៃដិនកាលនៅជាអនុប្រធានាធិបតីអាម៉េរិកជួបគ្នាកាលពីឆ្នាំ ២០១៥

ប៉េកាំង៖អ្នកនាំពាក្យក្រសួងការបរទេសចិន បានចេញសារព្រមានចំៗទៅកាន់សហរដ្ឋអាម៉េរិក និង ប្រទេសជប៉ុនឱ្យប្រកាន់ឥរិយាបថ និង ប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ពាក្យសម្តីលើបញ្ហាតំបន់តៃវ៉ាន់។ការចេញសារព្រមាននេះ ធ្វើឡើងខណៈពេលដែលប្រធានាធិបតីអាម៉េរិក លោក ចូបៃដិន កំពុងតែមានវត្តមាននៅលើទឹកដីជប៉ុន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ជប៉ុនមានកំហុសជាប្រវត្តិសាស្ត្រចំពោះប្រជាជនចិនទាំងអស់លើបញ្ហាតៃវ៉ាន់ ហើយគួរតែប្រុងប្រយ័ត្នចំពោះពាក្យសម្តី និង ទង្វើដើម្បីប្រែចិត្តចំពោះការឈ្លានពានកន្លងមក។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបទៅនឹងការប្រឆាំងរបស់អាម៉េរិក និង ជប៉ុន ចំពោះជំហររបស់ចិននៅសមុទ្រចិនខាងកើត និង សមុទ្រចិនខាងត្បូង ដោយនិយាយថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះប្រទេសទាំងពីរដែលបំភ្លៃបញ្ហាពាក់ព័ន្ធ និង ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។

បើតាមលោក Wang Wenbin ជំហររបស់ចិនលើកោះតៃវ៉ាន់ កោះ Diaoyu និង បញ្ហាដែនសមុទ្រផ្សេងទៀតត្រូវបានកាត់ផ្តាច់ ហើយចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះអាម៉េរិក និងជប៉ុនដែលនិយាយបំភ្លៃបញ្ហាពាក់ព័ន្ធ ការលាបពណ៌ចិន និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។សម្រាប់ចិនសកម្មភាពរបស់អាម៉េរិក និង ជប៉ុន លើបញ្ហាតៃវ៉ាន់ ជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា អាម៉េរិក និងជប៉ុន ប្រកាន់ខ្ជាប់នូវចិត្តគំនិតសង្រ្គាមត្រជាក់ បង្កើតផលប្រយោជន៍ផ្ទាល់ខ្លួន បង្កើតសម្ព័ន្ធភាពយោធា និង សេដ្ឋកិច្ចដាច់ដោយឡែក និង ញុះញង់ឱ្យមានអបគមន៍ និង ជម្លោះ តែគម្រោងនេះមិនត្រូវបានស្វាគមន៍នៅអាស៊ីប៉ាស៊ីហ្វិក ហើយនឹងមិនជោគជ័យឡើយ៕

Khcct banner

អត្ថបទទាក់ទង