Yearendyearend1140x150

Update៖ប្រេងសាំងធម្មតាឡើងថ្លៃដល់៥៦០០៛ខណៈប្រេងម៉ាស៊ូតចុះថ្លៃមកត្រឹម៥៤០០៛

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នឹងមានតម្លៃ៥.៦០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៥.៤០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីជូនដំណឹង ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី២១ ដល់៣១ ខែឧសភា ឆ្នាំ២០២២ នឹងត្រូវលក់ ៥.៨៦០ រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៥.៦៦០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។

សេចក្តីជូនដំណឹងបន្តថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី២១ ដល់៣១ ខែឧសភា ឆ្នាំ២០២២ នឹងចុះមក ៥.៦០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៥.៤០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែឧសភា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ តម្លៃលក់រាយប្រេងសាំងធម្មតាត្រូវលក់តម្លៃ៥,៥៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៥,៨០០រៀល ក្នុង១លីត្រ ខណៈតម្លៃប្រេងសាំងស៊ុបពែរមានតម្លៃជាង៦០០០រៀល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង