Yearendyearend1140x150

ផ្លូវហាណូយលិចបន្ទាប់ពីភ្លៀងមួយមេធំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ផ្នែកមួយនៃមហាវិថី Thang Long ក្នុងទីក្រុងហាណូយ ត្រូវបានជន់លិច

ហាណូយ៖ ភ្លៀងធ្លាក់យ៉ាងគំហុកបានធ្វើឱ្យផ្នែកជាច្រើននៃទីក្រុងហាណូយបានជន់លិចរហូតដល់ជម្រៅ ៦០សង់ទីម៉ែត្រនៅព្រឹកថ្ងៃចន្ទ ដោយធ្វើឱ្យស្ទះចរាចរណ៍។ តាំងពីយប់ថ្ងៃអាទិត្យមក ស្រុកហាណូយជាច្រើនបានឃើញភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលនៃតំបន់សម្ពាធទាប។ ក្នុងរយៈពេល ១២ ម៉ោងចុងក្រោយ ទីក្រុង Son Tay បានកត់ត្រាកម្រិតទឹកភ្លៀងក្នុងកម្រិត ១៧០ មីលីម៉េត្រ ស្រុក Hoai Duc ១៥០ មីលីម៉េត្រ ស្រុក Ha Dong ១២០ មីលីម៉េត្រ ស្រុក Ba Vi ៩០ មីលីម៉េត្រ និងផ្លូវ Lang ៥០ មីលីម៉េត្រ នេះបើយោងតាមកាផ្សាយរបស់កាសែតវៀតណាម VN Express។

មន្រ្តីវៀតណាមបានគូសបញ្ជាក់ថា ផ្នែកមួយនៃមហាវិថី Thang Long ឆ្ពោះទៅសួនកម្សាន្ត Bao Son Paradise ក្នុងស្រុក Hoai Duc បានលិចផ្លូវទាំងបួនដែលមានជម្រៅរហូតដល់ ៦០ សង់ទីម៉ែត្រ ហើយមនុស្សជាច្រើនត្រូវត្រឡប់មកវិញ ដោយមិនអាចចូលទៅក្នុងទីប្រជុំជន។

ទោះបីជាមានការព្រមានពីអាជ្ងាធរក៏ដោយ ក៏មានមនុស្សព្យាយាមបើករថយន្តរបស់ពួកគេឆ្លងកាត់ទឹកដដែល។ លោកស្រី Nguyen Lan Anh រស់នៅស្រុក Hoai Duc បាននិយាយថា នាងធ្វើការនៅស្រុក Cau Giay ជាធម្មតានាងធ្វើដំណើរតាមផ្លុវ Le Trong Tan បន្ទាប់មកមហាវិថី Thang Long និងចុងក្រោយ Ho Tung Mau។ ប៉ុន្តែដោយសារផ្លូវទឹកលិចទាំងអស់ នាងត្រូវប្តូរទៅផ្លូវ To Huu ហើយយឺតជាងពីរម៉ោងដោយសារស្ទះចរាចរណ៍។

ជាមួយគ្នានេះដែរ ការជន់លិចក៏ត្រូវបានគេឃើញនៅស្ពានអាកាស Duong Noi ក្នុងស្រុក Ha Dong ពីទិសដៅទាំងពីរផងដែរ ដោយទឹកមានជម្រៅជាង ៤០សង់ទីម៉ែត្រ ចាប់តាំងពីច្រកចូលបរិវេណ Xuan Mai ដល់ផ្លូវចូលទៅលើស្ពានអាកាស ដែលបណ្ដាលឲ្យយានយន្តត្រូវជ្រើសរើសផ្លូវផ្សេង មនុស្សជាច្រើនខកខានការងារនៅព្រឹកថ្ងៃចន្ទ។

ដោយឡែកអ្នកឧតុនិយមបាននិយាយថា នៅថ្ងៃចន្ទ និងថ្ងៃអង្គារនេះ តំបន់ភាគខាងជើង និងកណ្តាលនៃប្រទេសវៀតណាម នឹងឃើញកម្រិតភ្លៀងរហូតដល់ ១៥០ មីលីម៉ែត្រ ហើយទឹកភ្លៀងអាចនិងបណ្តាលឲ្យលិចផ្លូវមួយចំនួនថែមទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង