Yearendyearend1140x150

រុស្ស៊ីបំផ្លាញការបញ្ជូនអាវុធលោកខាងលិចនៅអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រុស្ស៊ីបំផ្លាញការបញ្ជូនអាវុធលោកខាងលិចនៅអ៊ុយក្រែន ប្រភពរូប៖ ស៊ីស៊ីធីវិ

រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ បានបំផ្លាញការបញ្ជូនអាវុធរបស់លោកខាងលិចដ៏ធំមួយនៅក្នុងតំបន់ Zhytomyr របស់អ៊ុយក្រែន ដោយប្រើមីស៊ីល Kalibr ដែលមានភាពជាក់លាក់ខ្ពស់។

ក្រសួងការពារជាតិបាននិយាយថា កងកម្លាំងរុស្ស៊ី បានវាយប្រហារទៅលើកញ្ចប់សព្វាវុធ និងបរិក្ខារយោធាដ៏ធំមួយដែលបញ្ជូនពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ហើយត្រូវបានធ្វើដំណើរទៅកាន់តំបន់ Donbass ភាគខាងកើត ដើម្បីជួយដល់កងទ័ពអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោករំពឹងថា នឹងមានប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនគ្រាប់ (MLRS) ពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប ។ លោកបន្តថា ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនគ្រាប់ នៅក្នុងប្រទេសផ្សេងទៀតនឹងក្លាយជា "គន្លឹះ" សម្រាប់អ៊ុយក្រែនក្នុងការផ្តួចផ្តើមគំនិត និងរំដោះទឹកដីរបស់ខ្លួន។

ជាមួយគ្នានេះ រដ្ឋាភិបាលអ៊ុយក្រែនបានប្រកាសពីការចេញមូលនិធិពិសេសដើម្បីជួយក្នុងការស្តារអចលនទ្រព្យលំនៅដ្ឋានដែលខូចខាត ឬបំផ្លាញនៅក្នុងជម្លោះដែលកំពុងបន្ត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង