Foton on ads news final
Cct850x100 1
Sme laon web banner(1800 x 300)

មនុស្ស៤នាក់បានស្លាប់ក្នុងហេតុការណ៍ដាច់ខ្សែយោងជណ្តើរយន្តនៅក្រុងព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ ព័ត៌មានបឋមបានឱ្យដឹងថា មានមនុស្ស៤នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ដាច់ខ្សែយោងជណ្តើរយន្ត នៅអាគារខ្ពស់កំពុងសាងសង់មួយកន្លែង ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី ២០ ឧសភា ២០២២។

យោងតាមប្រភពពីអាជ្ញាធរ បានអះអាងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតគឺសុទ្ធតែជាជនជាតិខ្មែរដែលបំពេញការងារជាកម្មករសំណងក្នុងអាគារដោយ២នាក់ភេទប្រុស ស្រុកកំណើត ក្រុងព្រះសីហនុ និង ២នាក់ទៀត មានស្រុកកំណើតនៅ ខេត្តឧត្តមានជ័យ និង ខេត្តតាកែវ ។ចំណែកអ្នករងរបួសឈ្មោះ ហេង សីហា អាយុ២៨ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះបានដាច់ជណ្តើរយន្តនៅជាន់ទី១៤ ហើយធ្លាក់មកដីបណ្តាលឲ្យស្លាប់៣នាក់ភ្លាមៗ និងរបួសដេកដួលពេញកន្លែងកើតហេតុ។ បច្ចុប្បន្នសមត្ថកិច្ចខេត្តព្រះសីហនុកំពុងបន្តស្រាវជ្រាវបន្ថែមតាមនិតិវិធី៕

ប្រភពរូបភាព៖ Huy Bunleng News


Khcct banner

អត្ថបទទាក់ទង