Yearendyearend1140x150

អាម៉េរិកព្រមាន«កូរ៉េខាងជើងអាចនិងបាញ់មីស៊ីលស្វាគមន៌លោកបៃដិន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកូរ៉េខាងជើង (ឆ្វេង) មេដឹកនាំអាម៉េរិក (ស្តាំ)

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បង្ហាញថា កូរ៉េខាងជើងអាចនឹងមានការសាកល្បងនុយក្លេអ៊ែរ ឬការសាកល្បងកមីស៊ីលអន្តរទ្វីបររបស់ខ្លួប ឬទាំងពីរមុនកំឡុងពេល ឬបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់កូរ៉េខាងត្បូង និងជប៉ុននេះបើតាមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃពុធ។

លោក Sullivan បានប្រាប់សន្និសីទសារព័ត៌មាននៅសេតវិមានថា "យើងកំពុងរៀបចំសម្រាប់គ្រប់កាលៈទេសៈទាំងអស់ រួមទាំងលទ្ធភាពដែលថាការបង្កហេតុបែបនេះនឹងកើតឡើងនៅពេលលោកបៃដិនទៅកូរ៉េ ឬទៅប្រទេសជប៉ុន" ។ លោក Sullivan បាននិយាយថា សហរដ្ឋអាមេរិកកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង និងជប៉ុនលើបញ្ហានេះ ហើយក៏បានពិភាក្សាជាមួយកូរ៉េខាងជើងជាមួយសមភាគីចិនលោក Yang Jiechi អំពីកូរ៉េខាងជើងនៅក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃពុធ។ លោកសង្គត់ធ្ងន់ថា "យើងបានបញ្ជាក់ក្នុងន័យច្បាស់លាស់ថា ការស៊ើបការណ៍របស់យើងឆ្លុះបញ្ចាំងពីលទ្ធភាពពិតប្រាកដដែលថានឹងមានការធ្វើតេស្តមីស៊ីលបន្ថែមទៀត រួមទាំងការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយ ឬការសាកល្បងនុយក្លេអ៊ែរ នៅក្នុងថ្ងៃដែលឈានទៅដល់ដំណើរទស្សនកិច្ចរបស់លោកបៃដិន។

ជាមួយគ្នានេះដែរ លោកបាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនដើម្បីធ្វើការកែតម្រូវទាំងរយៈពេលខ្លី និងវែងចំពោះឥរិយាបថយោធារបស់ខ្លួនតាមការចាំបាច់ "ដើម្បីធានាថាយើងកំពុងផ្តល់ទាំងការការពារ និងការរារាំងដល់សម្ព័ន្ធមិត្តរបស់យើងនៅក្នុងតំបន់ ហើយថាយើងកំពុងឆ្លើយតបទៅនឹងការបង្កហេតុណាមួយរបស់កូរ៉េខាងជើងភ្លាមៗផងដែរ៕

អ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បានប្រាប់សន្និសីទសារព័ត៌មានដដែលនេះថា លោក Biden នឹងមិនទៅទស្សនាតំបន់គ្មានយោធា (DMZ) ដែលបែងចែកកូរ៉េខាងជើង និងកូរ៉េខាងត្បូង ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់កូរ៉េខាងត្បូងឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង