Cc time
Cct850x100 1
Sme laon web banner(1800 x 300)

អឺរ៉ុបបាននឹងកំពុងអនុវត្តស្តង់ដារទ្វេរចំពោះជនភៀសខ្លួនអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អឺរ៉ុបបាននឹងកំពុងអនុវត្តស្តង់ដារទ្វេរចំពោះជនភៀសខ្លួនអ៊ុយក្រែន ប្រភពរូប៖ ស៊ីស៊ីធីវី

អឺរ៉ុប៖ ប្រធានបណ្តាញមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក (IFRC )បាននិយាយកាលពីពេលថ្មីៗថា អឺរ៉ុបបាននឹងកំពុងអនុវត្ត "ស្តង់ដារទ្វេ" ក្នុងការទទួលយកជនភៀសខ្លួនអ៊ុយក្រែន ខណៈពួកគេបានប្រឆាំងនឹងជនភៀសខ្លួនដែលមកពីទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា។

លោក Francesco Rocca ប្រធានសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និង អឌ្ឍចន្ទក្រហម បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាប្រទេសអ៊ឺរ៉ុបបានបង្ហាញពីការផ្លាស់ប្តូរតិចតួចក្នុងអាកប្បកិរិយារបស់ពួកគេចំពោះជនភៀសខ្លួនមកពីទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ាជាមួយនឹងការរឹតបន្តឹងយ៉ាងតឹងរ៉ឹង។

លោក Rocca បាននិយាយថា «ខ្ញុំមិនគិតថាមានភាពខុសគ្នាជាមួយជនភៀសខ្លួនចេញពី Donbass និង ជនភៀសខ្លួនពីអំពើហឹង្សារបស់ក្រុម Boko Haram ក្នុងប្រទេសនីហ្សេរីយ៉ា។ យើងមានស្តង់ដារទ្វេរ ជាភស្តុតាង ដោយវាស្ថិតនៅក្នុងក្រសែភ្នែករបស់យើង ហើយយើងមិនអាចបដិសេធបានទេ នៅពេលនិយាយអំពីការស្វែងរកការការពារ»។

លោកបានសង្កត់ធ្ងន់ថាថា ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានការផ្ទុះឡើងនៃជម្លោះយោធារុស្ស៊ី-អ៊ុយក្រែន អ្វីដែលប្រជាជនអ៊ុយក្រែន ដែលបានទៅប្រទេសជិតខាងអឺរ៉ុប បានទទួលគឺជាជំនួយសកម្មនៅទីនោះ៕

Khcct banner

អត្ថបទទាក់ទង