Yearendyearend1140x150

ប្រមុខមេដឹកដឹកនាំអ៊ុយក្រែនចូលរួមកាន់ទុក្ខនៃការស្លាប់របស់លោក Leonid Kravchuk

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អតីត​ប្រធានាធិបតី​អ៊ុយក្រែន Petro Poroshenko ដាក់​ផ្កា​នៅ​ក្បែរ​មឈូស​ក្នុង​ពិធី​បុណ្យ​សព​អតីត​ប្រធានាធិបតី​អ៊ុយក្រែន Leonid Kravchuk នៅ​ក្នុង​ទីក្រុងគៀវ កាល​ពី​ថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ​២០២២

ក្រុងគៀវ៖ មេដឹកនាំអ៊ុយក្រែនព្រមទាំងមន្រ្តីរដ្ឋាភិបាលជួលមុខជាច្រើននាក់បាននាំគ្នាចូលរួមកាន់ទុក្ខអតីតប្រធានាធិបតីអ៊ុយក្រែនគឺលោក Leonid Kravchuk ដែលបានដឹកនាំប្រទេសទទួលបានឯករាជ្យនៅឆ្នាំ ១៩៩១ ហើយបានទទួលមរណភាពនៅថ្ងៃទី ១០ ខែឧសភាក្នុងអាយុ ៨៨ ឆ្នាំ។

ប្រធានាធិបតីបច្ចុប្បន្នលោក Volodymyr Zelenskyy បានបង្ហាញអារម្មណ៍រំជួលចិត្តនៅពេលគាត់ដាក់កម្រងផ្កាពណ៌ស ពណ៌ផ្កាឈូកស្លេក និងពណ៌ស្វាយ ដោយមឈូសរបស់ Kravchuk ដែលត្រូវបានប៉ាក់ដោយទង់ជាតិពណ៌ខៀវ និងពណ៌លឿង។លោក Zelenskyy ត្រូវបានអមដំណើរដោយប្រពន្ធរបស់គាត់ អ្នកទាំងពីរស្លៀកពាក់ខ្មៅការចាកចេញរបស់អតីតមេដឹកនាំអ៊ុយក្រែននេះគឺជារឿងសោកសៅជាទីបំផុតសម្រាប់ប្រជាពលរដ្ឋអ៊ុយក្រែនទាំងមូល។

ជាមួយគ្នានេះដែរនៅពីក្រោយពួកគេត្រូវបានគេដាក់រូបថតដ៏ធំរបស់លោក Kravchuk ដែលជាស្នាមញញឹមនៅលើបបូរមាត់របស់គាត់ដោយពិធីដែលបានរៀបចំនៅ Ukrainskii Dom ឬ Ukrainian House ត្រូវបានបើកជាសាធារណៈនៅកណ្តាលទីក្រុងគៀវ។

អតីតប្រធានាធិបតីម្នាក់ទៀត លោក Petro Poroshenko បាននិយាយថា "នេះគឺជាចុងបញ្ចប់នៃយុគសម័យមួយ" ខណៈដែលមន្ត្រីថ្នាក់អតីត និងបច្ចុប្បន្នបានគោរពដល់បុរសដែលបានដឹកនាំប្រទេសអ៊ុយក្រែនឆ្លងកាត់ដំណាក់កាលដំបូងនៃភាពជារដ្ឋបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។ លោក Poroshenko ប្រធានាធិបតីពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ បានប្រាប់អ្នកយកព័ត៌មានថា "គាត់គឺជាបុរសដែលបានបង្កើតឯករាជ្យរបស់យើង កងទ័ពរបស់យើង ស្ថាប័នរបស់យើង"។

គួរបញ្ជាក់ថាលោក Leonid Kravchuk ដែលបានដឹកនាំប្រទេសអ៊ុយក្រែនដំបូងគេនិងទទួលបានឯករាជ្យនៅឆ្នាំ ១៩៩១ ហើយបានទទួលមរណភាពនៅថ្ងៃទី ១០ ខែឧសភាក្នុងអាយុ ៨៨ ឆ្នាំ។ ការចាកចេញរបស់លោកនេះគឺជារឿងដ៏សោកសង្វេកមួយសម្រាប់ប្រជាពលរដ្ឋអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង