Yearendyearend1140x150

ហាងបោះពុម្ពលើអាវយឺតខ្លះបានការកម្ម៉ង់៥០០០០អាវសម្រាប់ការឃោសនាបោះឆ្នោត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាព៖ @សហការី

ភ្នំពេញ៖ ហាងបោះពុម្ពលើអាវយឺតមួយកន្លែងទទួលបានការកម្ម៉ង់បោះពុម្ពលើអាវចំនួន៥០០០០អាវសម្រាប់ការឃោសនាបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ។ ការបោះពុម្ពលើអាវចំនួន៥០០០០អាវនេះ គឺសម្រាប់តែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

លោកស្រី ប៊ូ សារុំ ម្ចាស់ហាងផ្កាយ៥ បោះពុម្ពលើអាវយឺត ដែលមានអាសយដ្ឋាននៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ មានប្រសាសន៍ថា លោកស្រីបានប្រកបមុខរបបនេះរយ:ពេល២៥ឆ្នាំកន្លងមកហើយ ហើយក្នុងយុទ្ធនាការឃោសនារកសំលេងឆ្នោតដែលនិងប្រព្រឹត្តទៅរយ:ពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភាដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដែលមានការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ លោកស្រីបានទទួលបោះពុម្ពស្លាកគណបក្សប្រជាជនកម្ពុជាចំនួន៥០០០០អាវពីអតិថិជន និងសំភារ:ផ្សេងៗជាច្រើនទៀតដូចជា ទង់គណបក្ស,ទង់ជាតិមានបដា,មានស្ទីគ័រ,ឡូហ្គោគណបក្សប្រជាជនកម្ពុជា។

លោកស្រីបានបញ្ជាក់ថា ហាងបោះពុម្ពលោកស្រីទទួលបោះពុម្ពតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដោយលោកស្រីបានបញ្ជាក់ថាក្នុងឆ្នាំ២០២២នេះ ការបោះពុម្ពមានសកម្មមមាញឹកត្រឹមតែរយ:ពេល២ខែកន្លងមកនេះចំនួនៃនការកម្ម៉ង់អាវបោះពុម្ពមានច្រើន ហើយបោះពុម្ពមិនទាន់ ខាងរោងពុម្ពផ្សេងៗក៏ត្រៀមពុំទាន់ដែរ។ ក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះអតិថិជនគណបក្សប្រជាជនកម្ពុជាបានមកកាម៉ង់ទិញច្រើនយកទៅចែកសមាជិកគណបក្សតាមបណ្តាខេត្តនិងរាជធានីភ្នំពេញ។

លោកស្រីបានលើកឡើងថា អាវនិងសំភារៈឃោសនាគណបក្ស អតិថិជនមកទិញនិងកម្ម៉ង់នៅហាងផ្ទាល់ បើអតិថិជនមិនពេញចិត្តសាច់ក្រណាត់អាវ ពួកគាត់ក៏អាចទិញអាវពីក្រៅហើយយើងទទួលបោះពុម្ពស្នាកគណបក្សនិងឡូហ្គោជូនគាត់។

លោកស្រីបានបញ្ជាក់ថា តម្លៃអាវនិងមួកគណបក្សប្រជាជនកម្ពុជាមានតំលៃចាប់ពី ២.៥$, ៣$, ៤.៥$និង៥$ តាមសាច់កក្រណាត់ មានអាវសាច់ក្រណាត់ថៃ ,សាច់ក្រណាត់ចិន, វៀតណាម និងសាច់ក្រណាត់របស់ខ្មែរយើង។ លោកស្រីបន្ថែមថា ភាគច្រើនហាងលោកស្រីលក់សាច់ក្រណាត់របស់ខ្មែរ លក់ទាំងអាវនិងមួកតំលៃ៣$ពីព្រោះសាច់ក្រណាត់ត្រជាក់មានជាតិគូតុងច្រើន។

ជាមួយគ្នានេះ លោកស្រីបញ្ជាក់ថា បច្ចុប្បន្ន ហាងលោកស្រីមានបុគ្គលិកចំនួន៧នាក់ ហើយយើងបានត្រៀមរួចរាល់សម្រាប់ការបោះពុម្ពគណបក្សប្រជាជនកម្ពុជា ទង់ជាតិគណបក្សជាដើម ហើយបានត្រៀមតាំងពី១ឆ្នាំមុន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង