Yearendyearend1140x150

ក្រសួងប្រៃសណីយ៍ប្តេជ្ញាពង្រឹងគុណភាពសេវាទូរសព្ទចល័តស្របតាមស្តង់ដារបច្ចេកទេស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្តេជ្ញាពង្រឹងគុណភាពសេវាទូរសព្ទចល័ត ដែលពាក់ព័ន្ធនឹងភាពរអាក់រអួលនៃសេវាទូរសព្ទចល័តនៅតាមតំបន់មួយចំនួន។ ក្រសួងបានចាត់តាំងឲ្យក្រុមការងារនៃនិយ័តករទូរគមនាគមន៍កម្ពុជាចុះត្រួតពិនិត្យគុណភាពសេវាទូរសព្ទឡើងវិញ ដើម្បីជំរុញឲ្យប្រតិបត្តិការទូរសព្ទចល័តទាំងអស់ពង្រឹងគុណភាពសេវារបស់ខ្លួនឲ្យបានល្អស្របតាមស្តង់ដារបច្ចេកទេស។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍បានឲ្យដឹងថា ក្រសួងប្តេជ្ញាពង្រឹងគុណភាពសេវាទូរសព្ទចល័តរបស់ខ្លួន តាមរយៈការបំពាក់ឧបករណ៍ និងសាងសង់បង្គោលអង់តែនបន្ថែម។ សភាពការណ៍បច្ចុប្បន្នប្រជាពលរដ្ឋត្រូវការសេវាទូរសព្ទ និងសេវាអ៊ីនធឺណិតកាន់តែខ្លាំងជាពិសេសពាក់ព័ន្ធនឹងការរៀនតាមអនឡាញ ដោយប្រព័ន្ធបច្ចេកកម្ពុជាឆាប់រហ័សដែលធានានូវគុណភាព ដើម្បីបម្រើឲ្យគោលដៅនៃការអភិវឌ្ឍចំពោះមុខ។

ក្រសួងប្រៃសណីយ៍អំពាវនាវ និងធ្វើការណែនាំដល់ប្រតិបត្តិករទូរគមនាគមន៍ចល័តទាំងអស់ត្រូវពង្រឹងគុណភាពសេវាទូរស័ព្ទរបស់ខ្លួននៅគ្រប់ទីកន្លែង ជាពិសេសនៅតាមទីប្រជុំជននិងតំបន់អភិវឌ្ឍន៍ថ្មីៗដែលបំពាក់ឧបករណ៍ផ្ដល់សេវា ឬសាងសង់បង្គោលអង់តែនមិនថែមទៀតជាកំហិត។

ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋផ្ដល់កិច្ចសហការក្នុងការសាងសង់បង្គោលអង់តែននៅក្នុងតំបន់ដែលខ្លួនរស់នៅ។ ទន្ទឹមនឹងនេះក្រសួងនឹងជំរុញឲ្យនិយតករទូរគមនាគមន៍កម្ពុជាបន្តត្រួតពិនិត្យដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីធានាថាសេវាទូរសព្ទមានគុណភាពនិងឧបករណ៍ទាំងអស់ស្របតាមស្តង់ដារបច្ចេកទេស។

ក្រសួងប្រៃសណីយ៍បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះអង្គការសុខភាពពិភពលោកមិនមានការរកឃើញផលប៉ះពាល់ណាមួយដល់សុខភាពដែលបណ្តាលមកពីស្ថានីយអង់តែនទូរសព្ទចល័តពីព្រោះរលកអាកាសវិទ្យុដែលប្រើប្រាស់ក្នុងប្រព័ន្ធទូរសព្ទចល័ត មិនមែនជាប្រភេទរលកវិទ្យុសកម្មទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សេវាទូរសព្ទចល័ត
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង