Yearendyearend1140x150

កូនក្រមុំកម្ពុជា ក្លាយជាអ្នកស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងមេរោគ«កូរ៉ូណា»ក្នុងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សៀវ ហ្វាងកំពុងតែវាស់កម្ដៅជូនដល់អ្នកភូមិ។រូបថតរបស់Shaoxing Daily

(ចិន)៖ កាលពីថ្ងៃទី១០ខែកុម្ភះ ឆ្នាំ ២០២០កន្លងទៅនេះ នៅក្នុងទីតាំងត្រួតពិនិត្យទប់ស្កាត់ការឆ្លងមេរោគ «កូរ៉ូណា» ក្នុងភូមិ ឆាងឡឹចិនស៊ីអ៊ិន (chang le zhen xi yin) ក្រុងស៊ឹងចូវ (Sheng Zhou) មាននារីស្ម័គ្រចិត្តជាជនជាតិខ្មែរម្នាក់ បានធ្វើការយ៉ាងសស្រាក់ស្រស្រាំក្នុងការជួយវាស់កម្ដៅជូនដល់អ្នកភូមិ ដើម្បីប្រយុទ្ធប្រឆាំងមេរោគថ្មីដែលកំពុងផ្ទុះឡើង។

អ្នកភូមិដែលឆ្លងកាត់ និងចេញចូលក្នុងកន្លែងត្រួតពិនិត្យមួយនេះសុទ្ធតែបាន«លើកមេដៃ»សរសើរដល់នារីស្ម័គ្រចិត្តម្នាក់នេះ ហើយបាននិយាយទៅកាន់នាងថា«កូនក្រមុំកម្ពុជា»។

កាលពីថ្ងៃទី១៧ ខែវិច្ជិកា ឆ្នាំ២០១៩ នារីម្នាក់ដែលមានឈ្មោះ សៀវ ហ្វាង បានរៀបការជាមួយបុរសជនជាតិចិន នៅក្នុងប្រទេសកម្ពុជា ហើយបាននាំកូនស្រីដែលមានអាយុត្រឹមតែ ១៩ខែ មកដល់ភូមិឆាងឡឹប្រទេសចិនជាលើកទី១ ដើម្បីចូលរួមពីធីបុណ្យចូលឆ្នាំចិនជាមួយឪពុកម្តាយក្មេករបស់នាង ដោយស្វាមីរបស់នាងជាអ្នករកស៊ីក្នុងប្រទេសខ្មែរ សន្យាថានឹងមកក្នុងអំឡុងពេលចូលឆ្នាំនេះ ដើម្បីបំពេញបែបបទចុះបញ្ជីកំណើតកូនស្រីរបស់គាត់។

អ្នកនាងស៊ុន អ៊ីង ជាប្រជាការពារក្នុងភូមិបានឱ្យដឹងថា សៀវ ហ្វាង មានបំណងចង់ចុះបញ្ជីកំណើតឱ្យកូនស្រីនាង។ជាមួយគ្នានោះដែរ អ្នកនាងស៊ុន អ៊ីងបានជួយសម្រួលការងារដល់សៀវហ្វាង ឱ្យចុះបញ្ជីកំណើតកូនស្រីរបស់គាត់។

ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ នៅអំឡុងពេលចូលឆ្នាំចិនជិតមកដល់ប្រទេសចិនបានផ្ទុះនៅជំងឺរលាកសួតដោយមេរោគ«កូរ៉ូណា» ធ្វើអោយស្វាមីរបស់សៀវហ្វាងមិនអាចត្រឡប់មកប្រទេសចិនវិញបាន។

សៀវហ្វាង អាចនិយាយភាសាចិនបានយ៉ាងស្ទាត់ជំនាញ ក៏បាននិយាយទៅកាន់អ្នកនាងស៊ុន អ៊ីងថា៖ «បងស្រីប៉ូលីស ខ្ញុំចង់រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណានេះដែរ តើខ្ញុំអាចក្លាយជាអ្នកស្ម័គ្រចិត្របានទេ»?

នៅថ្ងៃទី២ខែកុម្ភៈ អ្នកនាងស៊ុន អ៊ីងបានយល់ព្រមតាមសំណើរបស់សៀវហ្វាង នឹងបានបង្រៀន នឹងពន្យល់ពីកិច្ចការដែលត្រូវធ្វើ។

នៅថ្ងៃបន្ទាប់ សៀវ ហ្វាង បានទៅដល់ក្នុងទីតាំងត្រួតពិនិត្យទប់ស្កាត់ការឆ្លងមេរោគ“កូរ៉ូណា”ក្នុងភូមិឆាងឡឹ ដោយបំពេញតួនាទីជាអ្នកស្ម័គ្រចិត្ត ដោយនាងបានរៀនចេះពីរបៀបវាស់កម្ដៅ នឹងសាកសួរសំណួរដែលទាក់ទងផ្សេងៗ ក្រោមការជួយជ្រុមជ្រែងពីអ្នកឯទៀតបានយ៉ាងល្អ។

ឆ្លៀតពេលទំនេរ សៀវ ហ្វាង តែងតែថតរូបពេលបំពេញការងារស្ម័គ្រចិត្ត ផ្ញើឱ្យស្វាមីគាត់មើល នឹងទទួលបានការលើកទឹកចិត្ត នឹងសរសើរពីស្វាមីដែលនៅក្នុងប្រទេសកម្ពុជាថា នាងគឺជាអ្នកភូមិល្អ ជាប្រពន្ធល្អ។

សៀវ ហ្វាង និយាយថា រូបគេពិតជាមានមោទនភាពណាស់ដែលបានចូលរួមការងារស្ម័គ្រក្នុងការប្រយុទ្ធប្រឆាំងមេរោគ«កូរ៉ូណា»ក្នុងប្រទេសចិន។

គាត់បាននិយាយទៅកាន់អ្នកកាសែតចិនShaoxing Dailyថា៖«នេះគឺជាលើកទីមួយ ដែលគាត់បានមកដល់ប្រទេសចិន ក៏ជាលើកទីមួយផងដែរ ដែលទទួលអារម្មណ៍កក់ក្តៅពីប្រជាជនចិន ក្នុងនាមជាប្រពន្ធរបស់ជនជាតិចិន ខ្ញុំត្រូវចេះចូលស្ទឹងតាមបទ ផ្សព្វផ្សាយស្មារតីមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន មិនភិតភ័យ និងរីករាយក្នុងការជួយអ្នកដ៏ទៃ ។ នៅពេលកូនស្រីរបស់ខ្ញុំធំឡើង ខ្ញុំនឹងនិយាយដំណើររឿងដែលមិនអាចបំភ្លេចបានក្នុងប្រទេសចិនលើកនេះប្រាប់គេជាមិនខាន»៕

សៀវ ហ្វាង និយាយថា រូបគេពិតជាមានមោទនភាពណាស់ដែលបានចូលរួមការងារស្ម័គ្រក្នុងការប្រយុទ្ធប្រឆាំងមេរោគ«កូរ៉ូណា»ក្នុងប្រទេសចិន។រូបថតរបស់Shaoxing Daily
សៀវ ហ្វាងក្លាយជាអ្នកស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងមេរោគ«កូរ៉ូណា»ក្នុងប្រទេសចិន។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង